សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

Tag: អភិវឌ្ឍន៍

មន្ត្រីសង្កាត់អូរម៉ាល់ផ្ដល់សេវាជូនប្រជាពលរដ្ឋដោយមិនមានយកកម្រៃបន្ថែម ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។ (ហែល កំសាន)

ប្រជា​ពល​រដ្ឋ និង​អាជ្ញាធរអំពាវនាវឲ្យ​បង្កើន​ថវិកាជាតិ​ដើម្បី​បំពេញតម្រូវ​ការ​ប្រជា​ពល​រដ្ឋ

អាជ្ញាធរ​សង្កាត់​អូរម៉ាល់​ក្នុង​ក្រុង​បាត់ដំបង និង​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​ផ្សេងទៀត​បាន​គូស​បញ្ជាក់ពី​ភាព​ខ្វះ​ខាត​ក្នុង​ការ​ប្រើ​ប្រាស់​ថវិកា​ប្រចាំ​ឆ្នាំ​របស់​ឃុំ ដើម្បី​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និង​តម្រូវ​ការ​ផ្សេង​ទៀត​របស់​ប្រជា​ពល​រដ្ឋ។ ជាក់ស្ដែង ថវិកាកន្លងមកគឺមិន​គ្រប់​គ្រាន់​សម្រាប់កសាង​ផ្លូវ និង​ប្រព័ន្ធ​លូ​ផង​ដែរ​។​
ទឹកជ្រោះប៊ូស្រាខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។ (ខេមបូចា/ឃួន ណារីម)

ព្រលានយន្តហោះថ្មីមណ្ឌលគិរីនឹងជួយជំរុញកំណើនទេសចរណ៍ សេដ្ឋកិច្ច តែក៏មានក្ដីបារម្ភពីការបាត់បង់ព្រៃឈើ

រដ្ឋាភិបាលកម្ពុជា​បាន​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​ឯកជន​មួយ​ឈ្មោះ​ថា​​ Focus Trans Global Venture Co Ltd (FTGV) សិក្សា​ពី​ការ​សាង​សង់​អាកាស​យានដ្ឋាន​ថ្មី​មួយ​ក្នុង​ខេត្ត​មណ្ឌលគិរី ដែល​ជា​ការ​វិនិយោគ​តាម​ទម្រង់​សាងសង់ ធ្វើអាជីវកម្ម និង​ផ្ទេរ ឬ​ហៅ​កាត់​ថា​ BOT នេះ​បើ​តាមសេចក្តីសម្រេចរបស់ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​៩ ខែមករា ឆ្នាំ២០២៤​។ ​អ្នក​នាំពាក្យ​អាកាស​ចរណ៍​ស៊ីវិល លោក ស៊ិន ចាន់សេរីវុត្ថា បាន​ឲ្យ​ដឹង​ថា​អាកាស​យានដ្ឋាន​នេះ​​គ្រោង​ចំណាយថវិកាចំនួន​​៣០០​លាន​ដុល្លារ ប៉ុន្តែ​ថវិកា​អាច​កើន​​ឡើង​ដល់​រាប់​ពាន់​លាន​ដុល្លារ​ដោយ​រួមបញ្ចូល​ទាំង​ការ​សាងសង់​ទីក្រុង​រណប និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពហុបំណង​។​​ លោក​មាន​ប្រសាសន៍​ថា​ក្រុម​ហ៊ុន​…
អាជ្ញាធរខេត្តកណ្តាលបានវាស់វែងផ្ទះប្រជាពលរដ្ឋ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ដែលជាផ្នែកមួយនៃការស្ទង់មតិ ដើម្បីផ្តល់សំណងដល់ពួកគាត់សម្រាប់គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះ ដែលមានការតវ៉ាពីប្រជាពលរដ្ឋជាច្រើន។ (រូបភាពផ្តល់ឲ្យ)

ក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះក្នុងខេត្តកណ្តាលចាប់ផ្តើមចរចាដោយផ្ទាល់ជាមួយគ្រួសារដែលទាមទារសំណងប្រសើរជាងមុន

គ្រួសារប្រជា​ពលរដ្ឋ​ដែលប្រឈមនឹងការបណ្តេញចេញ ដើម្បីបើក​ផ្លូវសម្រាប់គម្រោង​អភិវឌ្ឍ​ន៍ព្រលានយន្តហោះថ្មី តម្លៃ ១,៥​ ពាន់លានដុល្លារ ក្នុងខេត្តកណ្តាល នៅ​តែមិនសុខចិត្ត​​ចំពោះ​​សំណងផ្តល់​​ដោយ​ក្រុម​ហ៊ុន​អភិវឌ្ឍន៍គម្រោងនេះ។ ក្នុង​សប្តាហ៍​នេះ ក្រុមហ៊ុន​បាន​ចាប់​ផ្តើម​ចរចា​ដោយ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​ជាង៦០ គ្រួសារ​ដែល​នៅ​តែ​បដិសេធ​មិន​ទទួល​យក​សំណង​។

ព័ត៌មានថ្មី

អត្ថបទពេញនិយម