សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: អយុត្តិធម៌

លោក អ៊ុក ម៉ៅ សកម្មជនព្រៃឡង់ចង្អុលកន្លែងដែលប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក ស្រេង ជាហេង ប្តឹងពីបទកាប់គាស់រុករានដីព្រៃយកមកធ្វើជាកម្មសិទ្ធិ។ រូបភាពថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៤ ។ (ខេមបូចា/ម៉ែន ចន្ធី)

សកម្មជនព្រៃឈើចោទមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងថាប្តឹងលោកគ្មានទីតាំងបទល្មើសច្បាស់លាស់

សកម្មជនការពារព្រៃឈើជាជនជាតិដើមភាគតិចកួយនៅខេត្តស្ទឹងត្រែង លោក អ៊ុក ម៉ៅ បារម្ភពីការចាប់ខ្លួន និងបាត់ឱកាសការពារធនធានធម្មជាតិបន្តទៀត បន្ទាប់ពីតុលាការកាត់ទោសលោកឲ្យជាប់ពន្ធនាគារ ពាក់ព័ន្ធការចោទប្រកាន់ករណីកាប់ដីព្រៃធ្វើជាកម្មសិទ្ធិ។ លោកអះអាងថាប្រធានមន្ទីរបរិស្ថានប្តឹងលោកចំនួន៣បណ្តឹងទៅតុលាការ ប៉ុន្តែទីតាំងនិងអង្គហេតុមិនមានភាពច្បាស់លាស់ទេ។
សមាជិកគណបក្សភ្លើងទៀនតវ៉ានៅមុខទីស្នាក់ការគណបក្សក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

ក្រុមប្រឹក្សាឃុំសង្កាត់កូតាបក្សភ្លើងទៀនជិត៧០រូបប្ដឹងអាជ្ញាធរប្រឆាំងនឹងការ​លុបសមាជិកភាព និងតួនាទីជាក្រុមប្រឹក្សា

ក្រុមប្រឹក្សាឃុំសង្កាត់កូតាបក្សភ្លើងទៀនជិត៧០រូបក្នុងខេត្តសៀមរាប និងកំពង់ធំ ដាក់ពាក្យ​ប្ដឹងបក្សភ្លើងទៀនទៅកាន់អាជ្ញាធរខេត្តទាំងពីរនេះ ទាមទារឱ្យទប់ស្កាត់ការដកហូត​មុខ​តំណែង​​​​ពីក្រុមប្រឹក្សា និងការបញ្ចប់សមាជិកភាពពីបក្សដោយអយុត្តិធម៌។
ក្រុមកូដករណាហ្គាវើលដ៍ ប្រមូលផ្តុំគ្នានៅមុខកាស៊ីណូណាហ្គាវើលដ៍កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ អំឡុងខួបពីរឆ្នាំ នៃការធ្វើកូដកម្មរបស់ពួកគេ។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

ពីរឆ្នាំកន្លងទៅ កូដករណាហ្គាវើលដ៍នៅមិនទាន់ទទួលបានយុត្តិធម៌

អស់​រយៈ​ពេល​ជាង​ពីរ​ឆ្នាំ​ហើយ​ដែល​កូដករ​កាស៊ីណូណាហ្គាវើលដ៍​បាន​តស៊ូ​ ដើម្បី​ទទួល​បាន​យុត្តិធម៌​​ក្នុង​ជម្លោះ​ការងារ​ដែល​អូស​បន្លាយ​យូរ​មក​ហើយ។ ប៉ុន្តែការ​ងារ​តស៊ូមតិរបស់​ពួកគេ​នៅគ្រានោះ ជួបតែភាពអយុត្តិធម៌ រួមទាំងការចោទប្រកាន់ពីបទឧក្រិដ្ឋដែលគេប្រឌិតឡើង​ ការ​ចាប់ខ្លួន អំពើហឹង្សា និងការបៀតបៀន​លើ​កូដករ​ជា​ស្ត្រីភេទ​។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ពួក​គេសង្ឃឹមថា នឹង​ទទួល​បាន​ដំណោះស្រាយ​។
អតីតសកម្មជននិងសមាជិកគណបក្សសង្គ្រោះជាតិមកដល់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្តាប់សាលក្រមក្នុងសំណុំរឿងរបស់ពួកគេ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

អតីតមេដឹកនាំ និងសកម្មជនCNRPជិត៤០នាក់ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររហូតដល់៧ឆ្នាំពីបទ «រួមគំនិតក្បត់»

សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​​​បាន​ផ្តន្ទា​ទោសអតីត​មន្ត្រី​ជាន់ខ្ពស់​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៣៦​នាក់​ពី​បទ​រួម​គំនិត​ក្បត់​ ​ដោយ​ផ្ដន្ទាទោស​ពួកគេ​ឲ្យ​​​ជាប់​ពន្ធនាគារ​ពី​៥​ឆ្នាំ​ទៅ​៧​ឆ្នាំ​ពាក់ព័ន្ធ​នឹង​ការ​ព្យាយាម​មិន​សម្រេច​​ក្នុង​ការ​ជួយ​លោកស្រី មូរ សុខហួរ ​​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិឲ្យ​ត្រឡប់​មក​កម្ពុជា​​វិញ​កាល​ពី​​ខែ​មករា ឆ្នាំ​២០២១។

ព័ត៌មានថ្មី

អត្ថបទពេញនិយម