សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: អាជីវករ

ទិដ្ឋភាពនៅផ្នែកខាងលិចនៃផ្សារច្បារអំពៅ ថតកាលពីម៉ោងប្រមាណ១១ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា/ វិសាល វិស្ណុ)

អ្នកជំនាញថា ការកើនឡើងនៃការលក់ដូរតាមអនឡាញ និងផ្សារទំនើបធ្វើឱ្យការលក់ដូរនៅតាមផ្សាររដ្ឋធ្លាក់ចុះ

អាជីវករជាច្រើន​នៅ​តាម​ផ្សារ​រដ្ឋបាន​ត្អូញត្អែ​រពីការធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​ការ​រក​ប្រាក់​​​ចំណូ​ល​​​​​​​ដោយ​សារ​តែបច្ចុប្បន្ន​តាម​ផ្សារ​នានា​​មិន​សូវ​មាន​អតិថិជន​ដើរ​ផ្សារ​​​ទិញ​អីវ៉ាន់​ឡើយ​។
ស្ត្រីម្នាក់មើលផលិតផលតុបតែងខ្លួនតាមស្មាតហ្វូនរបស់នាង នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

តួនាទីរបស់អាជីវករលក់ផលិតផលថែរក្សាស្បែក និងកែសម្ផស្សតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា

អាជីវកម្មលក់ផលិតផល​ថែរក្សា​និងកែ​សម្ផស្ស​តាមប្រពន្ធ័អ៊ីនធឺណិតនៅកម្ពុជាមាន​ការ​រីក​ចម្រើន​គួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារកត្តាមួយចំនួនដូចជាការកើន​ប្រជាប្រិយភាពនៃការទិញទំនិញតាមប្រពន្ធ័អ៊ីនធឺណិត និងការទិញផលិតផល​ថែរក្សា​សម្ផស្ស​របស់កូរ៉េ។
ចំណតរថយន្តនៅឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ ដែន សីមា)

អាជីវករឆ្នេរអូរឈើទាលអះអាងថា ការផ្តល់សិទ្ធិឱ្យក្រុមហ៊ុនឯកជនយកថ្លៃចតរថយន្តពីភ្ញៀវទេសចរ នាំឱ្យប៉ះពាល់ដល់ភ្ញៀវ

ខេត្តព្រះសីហនុ៖ ​អាជីវករដែលមាន​​ភោជនីយដ្ឋានលក់ដូរជាង៤០ហាង មានទីតាំង​នៅតាម​ឆ្នេរអូរ​ឈើទាល ក្រុងព្រះសីហនុ បង្ហាញ​ការមិនពេញចិត្តចំពោះ​ការយកថ្លៃភាស៊ីចំណត​រថយន្ត​ពី​​ភ្ញៀវ​ទេសចរ ដែលចូលមកកម្សាន្តនៅឆ្នេរអូរឈើទាល ដែលចាប់ផ្តើមអនុវត្តកាលពី​ថ្ងៃ​​ទី​៦ ខែកុម្ភៈ​ថា អាចនាំឱ្យ​ភ្ញៀវទេសចរទាំងជាតិ-អន្តរជាតិ មិនសប្បាយ​ចិត្ត ហើយឈប់​ចូល​មកកម្សាន្តឆ្នេរនេះទៀត។
លោក ស្រេង សុខា អភិបាលស្រុកបាណន់ដឹកនាំកម្លាំងចុះរុះរើតូបរាននិងផ្ទះពលរដ្ឋនៅផ្សាបាយដំរាំចាស់។ រូបថតនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។ (ខេមបូចា/ សុខ សាវី)

ប្រជាពលរដ្ឋនិងអាជីវករលក់ដូរនៅផ្សារបាយដំរាំក្នុងស្រុកបាណន់លើកឡើង​ថា អាជ្ញាធរបង្ខំឱ្យពួកគាត់រុះរើតូប

ប្រជាពលរដ្ឋនិងក្រុមអាជីវករផ្សារបាយដំរាំប្រតិកម្មទៅនឹងអាជ្ញាធរស្រុកបាណន់ថាប្រើអំណាចបង្ខំឱ្យពួកគាត់រុះរើផ្ទះនិងតូបចេញដើម្បី​យក​ទីតាំងផ្សារទៅធ្វើការអភិវឌ្ឍ កាលពីរសៀល​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។
ពលរដ្ឋម្នាក់កំពុងលើបដាស្នើសុំអាជ្ញាធរច្រកអន្ដរជាតិជាំពាក់ព័ន្ធនឹងសំបុត្រចេញចូលព្រំដែន ស្ថិតនៅស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ រូបថតនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

អាជីវករនិងកម្មករខេត្ដឧត្ដរមានជ័យតវ៉ានៅច្រកទ្វារព្រំដែនអន្ដរជាតិជាំពាក់ព័ន្ធការចេញចូលព្រំដែន

អាជីវករនិងកម្មករជាង១០០នាក់នៅច្រកទ្វារព្រំដែនអន្ដរជាតិជាំក្នុងខេត្ដឧត្ដរមានជ័យ​ស្នើ​សុំ​អាជ្ញាធរ​​បើកច្រកចេញចូលធម្មតាដោយមិនចាំបាច់ធ្វើបណ្ណព្រំដែនកម្ពុជា-ថៃ​ដើម្បី​ងាយ​ស្រួល​ប្រកបមុខរបរចឹញ្ចឹមជីវិត ខណៈអាជ្ញាធរទាមទារឱ្យពលរដ្ឋធ្វើបណ្ណព្រំដែនកម្ពុជា-ថៃ ឬ​ហៅថា​(បរិផាស) ស្របតាមច្បាប់ដែលចេញដោយក្រសួងមហាផ្ទៃ។
អាជីវករម្នាក់កំពុងអង្គុយចាំតូបលក់ និងជួលសម្លៀកបំពាក់នៅក្នុងបរិវេណប្រាសាទអង្គរធំ ក្នុងខេត្តសៀមរាប។ រូបថតថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/ អាន វិចិត្រ

អាជីវករជួលសម្លៀកបំពាក់នៅតំបន់អង្គរចង់ប្រើផលិតផលក្នុងស្រុកជាងរបស់នាំចូល

អាជីវករជួលសម្លៀកបំពាក់ប្រពៃណីនៅតំបន់អង្គរអះអាងថា ពួកគេចង់យកផលិតផលក្នុង​ស្រុក​ជួលឱ្យភ្ញៀវជាតិ និងអន្តរជាតិ ឱ្យស្គាល់ពីស្នាដៃខ្មែរ ប៉ុន្តែអ្វីដែលជាឧបសគ្គនោះ​គឺ​ផលិតផលក្នុងស្រុកថ្លៃខ្ពស់ពេក។​
អាជីវករផ្សារអូរឫស្សីកាន់រូបថតលោកនាយករដ្ឋមន្រ្តីនិងសម្ដេចគតិព្រឹត្តិបណ្ឌិត ខណៈពួកគេទៅដាក់ញត្តិដើម្បីសុំអន្តរាគមន៍ឱ្យបញ្ចុះតម្លៃតូប រាជធានីភ្នំពេញ។ រូបថតថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

អាជីវករផ្សារអូរឫស្សីដាក់ញត្តិសុំអន្តរាគមន៍ពីនាយករដ្ឋមន្រ្តី ក្រោយតម្លៃតូបអាណត្តិថ្មីឡើងថ្លៃ

អាជីវករផ្សារអូរឫស្សីប្រមាណ១០០នាក់នៅព្រឹកថ្ងៃចន្ទបានប្រមូលផ្ដុំគ្នាដាក់ញត្តិ​ស្នើ​សុំ​កិច្ចអន្តរាគមន៍​ពី​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីឱ្យជួយបញ្ចុះតម្លៃតូបលក់មកត្រឹម​ពាក់​កណ្ដាល​នៃតម្លៃ​ដែល​ប្រធានផ្សារបានកំណត់ ពីព្រោះពួកគេគ្មានលទ្ធភាពនិងម៉្យាងទៀតកូវីដ​ទើប​ធូរស្បើយ។
អាជីវករផ្សារអូរឬស្សីជួបជុំគ្នាតវ៉ាចំពោះការដំឡើងប្រាក់បង់ថ្លៃតូបនៅខាងមុខផ្សារ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំង២០២២។ រូបភាពផ្ដល់ឱ្យ

អាជីវករផ្សារអូរឫស្សីតវ៉ាមិនសុខចិត្តចំពោះការដំឡើងប្រាក់បង់ថ្លៃតូប

អាជីវករផ្សារអូឬស្សីរាប់រយនាក់ប្រមូលផ្តុំតវ៉ាបន្ទាប់ពីគណៈកម្មការផ្សារប្រកាស​ដំឡើងប្រាក់​បង់​ថ្លៃ​តូប និងផ្សព្វផ្សាយពីឯកសារសម្រាប់ដាក់ពាក្យបង់ថ្លៃតូបនៅព្រឹកថ្ងៃទី២០ ខែកក្កដា​ ឆ្នាំ​២០២២។

ព័ត៌មានថ្មី

អត្ថបទពេញនិយម