
- នយោបាយ ,
មន្ត្រីបក្សកម្លាំងជាតិ លោក ផាន់ សារ៉ាត់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទញុះញង់
អាជ្ញាធរខេត្តតាកែវ បានចាប់ខ្លួនលោក ផាន់ សារ៉ាត់ អនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្ស កម្លាំងជាតិ (NPP) នៃក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៨ ខែមករា ពាក់ព័ន្ធនឹងការញុះញង់បង្កភាពវឹកវរដល់សន្តិសុខសង្គម ផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងចេតនាញុះញង់ នាំឱ្យមានការរើសអើងថ្នាក់ដឹកនាំ និងប៉ះពាល់ដល់សន្តិសុខជាតិ។