សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: ​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន​

មន្ត្រីដុតសារធាតុញៀនខុសច្បាប់ក្នុងពិធីមួយនៅកោះពេជ្ររាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

សមត្ថកិច្ច​រឹបអូសសារធាតុញៀន​ជាង​៥តោន និងឃាត់ខ្លួន​ជនសង្ស័យជាង ​១០ ០០០​នាក់​ក្នុងពេល៦ខែ

អាជ្ញាធរ​ថ្នាក់ជាតិ និង​​ក្រោម​ជាតិ​ បាន​បង្ក្រាប​​បទ​ល្មើស​គ្រឿងញៀន​ចំនួន ​៤ ៧១៨​ករណី និង​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ ​១១ ៧៨០​នាក់ ក្នុង​នោះ​មាន​ស្រ្តី​៩៤៥​នាក់​។ ថ្នាំ​ញៀន​ប្រហែល​៥តោន និង​គ្រឿ​ផ្សំ​សារធាតុ​ញៀន​ចំនួន​២២៥​គីឡូក្រាមត្រូវ​បាន​រឹបអូស ក្នុង​ឆមាស​ទី​១ ឆ្នាំ២០២៤​។ នេះ​បើ​តាម​លោក មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន(NACD)​ ផ្ដល់​បទ​សម្ភាសន៍​ដល់​ ខេមបូចា​។​ បើ​ធៀប​នឹង​​ឆ្នាំ២០២៣ ចំនួន​នេះ​នៅ​តែ​ខ្ពស់ ដែល​មាន​​ច្រើន​ជាង​ពាក់​កណ្ដាល​នៃ​បរិមាណ​សរុប​ក្នុង​ឆ្នាំ​២០២៣។ ខណៈដែលសង្គម​ស៊ីវិល​មើល​ឃើញ​ថា​បញ្ហា​ថ្នាំញៀន​កំពុង​ក្លាយ​ជា​បញ្ហា​ធំ​មួយ​នៅក្នុងសង្គមកម្ពុជា។​ របាយការណ៍​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀនក្នុង​ឆ្នាំ​២០២៣​ បានបង្ហាញថា…
ផេកថ្មីដែលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ទើបបង្កើតថ្មីដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋតាមដានមើល រាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

«NoDrug»ជាកម្មវិធីផ្តល់ការអប់រំពីផលប៉ះពាល់នៃការប្រើប្រាស់​​គ្រឿងញៀន ខណៈគ្រឿងញៀនក្លាយជាក្តីបារម្ភរួមរបស់សង្គមជាតិ

កម្មវិធី​ទូរសព្ទ​ដៃ​​«NoDrug​»ដែល​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន​ទើប​ប្រកាស​ឱ្យ​​ទាញ​យក​ប្រើប្រាស់​ជាផ្លូវការ​កាលពីពេល​ថ្មីៗនេះ បានផ្តល់​សារអប់រំដ៏សម្បូរបែប​ពីផល​ប៉ះពាល់​នៃការ​ប្រើប្រាស់​គ្រឿង​ញៀន​ ព្រោះ​បញ្ហាគ្រឿងញៀនបាន​ក្លាយ​ជាក្តីបារម្ភរួម​របស់​សង្គមជាតិ​ ខណៈ​គ្រាន់​តែ​ជិត​៥​ខែ​ដើមឆ្នាំ២០២៤​នេះ សមត្ថកិច្ច​បង្ក្រាប​បានគ្រឿង​ញៀន​​រហូត​ដល់​ជាង​៣តោន។

ព័ត៌មានថ្មី

អត្ថបទពេញនិយម