![ពលរដ្ឋជាច្រើននាំគ្នាផ្ទុះការតវ៉ានឹងអាជ្ញាធរជាតិអប្សរាដែលចុះទៅរុះរើផ្ទះរបស់ពួកគាត់ ស្ថិតនៅភូមព្រៃក្មេង ឃុំខ្នាត ស្រុកពួក ខេត្ដសៀមរាប កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។ (រូបភាពផ្ដល់ឱ្យ)](https://b1949157.smushcdn.com/1949157/wp-content/uploads/2023/10/IMG_4279.jpg?lossy=1&strip=0&webp=1)
ពលរដ្ឋរាប់រយនាក់នៅក្បែរតំបន់អង្គរផ្ទុះការតវ៉ាអំឡុងពេលអាជ្ញាធរជាតិអប្សរាចុះរុះរើផ្ទះដោយចោទថាសាងសង់ខុសច្បាប់
ពលរដ្ឋប្រមាណ៧០០នាក់មកពី៧ភូមិនៅក្បែរតំបន់អង្គរ ស្ថិតនៅឃុំខ្នាត ស្រុកពួក និងសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប បានផ្ទុះការតវ៉ាអំឡុងពេលអាជ្ញាធរជាតិអប្សរាចុះរុះរើដោយចោទថាពួកគាត់សាងសង់ខុសច្បាប់ ខណៈពួកគាត់ព្រួយបារម្ភពីការបណ្ដេញចេញដោយបង្ខំ និងគ្មានទីជម្រក យោងតាមពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន។