អាជ្ញាធររាជធានីភ្នំពេញចាប់ផ្តើមរុះរើផ្ទះបណ្តែតទឹកតាមដងទន្លេ
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍កាលពីថ្ងៃសៅរ៍ថា ជា ទូទៅ ប្រជាពលរដ្ឋដែលរស់នៅផ្ទះបណ្តែតទឹកបានសហការជាមួយសេចក្តីសម្រេចរបស់សាលារាជធានីភ្នំពេញក្នុងការរុះរើនូវអ្វី ដែលគេហៅថា ជាការរស់នៅដោយខុស ច្បាប់តាមដងទន្លេ។ លោកបានប្រាប់ខេមបូចាថា គ្រួសារប្រជាពលរដ្ឋដែលមានបែចិញ្ចឹមត្រីនឹងត្រូវបានអនុញ្ញាតឱ្យទៅស្នាក់នៅបណ្ណោះអាសន្ននៅឯព្រំប្រទល់រវាងខណ្ឌព្រែកព្នៅនិងខេត្តកណ្តាល នៃជាយក្រុងភ្នំពេញរហូតដល់ត្រីរបស់ពួកគាត់ធំល្មមអាចលក់បាន។