សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: អាជ្ញាធរ

ប្រជាពលរដ្ឋឈរមើលផ្ទះបាក់រលំនៅតាមដងទន្លេមេគង្គ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

ពលរដ្ឋ​ដែល​បាត់បង់​ផ្ទះ​នៅ​ទន្លេ​មេគង្គ​ចង់​បាន​ច្រាំង​ទន្លេ​ចាក់បេតុង ខណៈ​អាជ្ញាធរ​ថាការ​បាក់​ស្រុត​បណ្ដាល​មក​ពីគ្រោះ​ធម្មជាតិ

អ្នកស្រី ឡាយហៀង ឱ្យដឹងថា៖ «ខ្ញុំ​គ្មាន​កន្លែង​រស់​នៅ​ផ្សេង​ទៀត​ទេ ហើយ​ខ្ញុំ​មាន​កូនត្រូវ​ចិញ្ចឹម។ ខ្ញុំ​រក​ចំណូល​មិន​បាន​ច្រើន​ទេ ហើយ​ខ្ញុំ​មាន​បំណុល​ធនាគារ ដូច្នេះ​វា​នឹង​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ខ្ញុំ»។

មានការគាំទ្រពីអាជ្ញាធរស្រុកសំបូរ ព្រៃឈើសហគមន៍សំពុងមានក្តីសង្ឃឹម

អាជ្ញាធរស្រុកសំបូរ បានបញ្ជាក់ថាករណីក្រុមហ៊ុនកាម៉ាដេនូ វេនឈ័រ (ខេមបូឌា) លីមីធីត និងក្រុមហ៊ុនអិន ខេ អេហ្គ្រី (ខេមបូឌា) លីមីធីត ដែលបានដាក់គ្រឿងចក្រមកជាច្រើនគ្រឿង ធ្វើការកាយក្រវាត់ ជាប់ព្រំប្រទល់ព្រៃសហគមន៍សំពុង ស្ថិតនៅក្នុងឃុំ កោះខ្មែរ ស្រុកសំបូរ ខេត្ត ក្រចេះ គឺជាកាយធ្វើព្រំដី ដើម្បីការពារព្រៃសហគមន៍ និងអាចរៀបចំឲ្យមានឯកសារត្រឹមត្រូវតាមច្បាប់។
លោក រ៉ុង ឈុន ទីប្រឹក្សា​ជាន់ខ្ពស់នៃគណបក្ស​កម្លាំងជាតិ ទៅ​ដល់​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹកថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៤ ដើម្បីបំភ្លឺជូនតុលាការទាក់ទងនឹងបទការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមដែលប្រព្រឹត្តក្នុងឆ្នាំ២០២៤នេះ។ (ខេមបូចា/​ ព្រីង សំរាំង)

តុលាការក្រុងភ្នំពេញសម្រេចដាក់បម្រាម​លើលោក រ៉ុង ឈុន ពាក់ព័ន្ធនឹងលក្ខខណ្ឌ​តឹងរឹងមួយចំនួន

លោក រ៉ុង ឈុន ទីប្រឹក្សាជាន់ខ្ពស់នៃគណបក្សកម្លាំងជាតិ បានចូលបំភ្លឺតាមដីកាកោះហៅរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា។ តុលាការបានសម្រេចឱ្យលោកនៅក្រៅឃុំបណ្ដោះអាសន្ន ដោយស្ថិតក្រោមបម្រាមមួយចំនួន ហើយតុលាការក៏បានព្រមានពីការចាប់ខ្លួនរូបលោក ប្រសិនបើមិនអនុវត្តតាមបម្រាមទាំងនោះ។ លោក រ៉ុង ឈុន ថ្លែងប្រាប់ អ្នកសារព័ត៌មាន និងអ្នកគាំទ្រ នៅពេលចេញពីតុលាការក្រុងភ្នំពេញ ថា តុលាការបានសម្រេចមិនឃុំខ្លួនលោក ប៉ុន្តែត្រូវស្ថិតក្រោមលក្ខខណ្ឌមួយចំនួនដូចជា ហាមចេញក្រៅប្រទេស ហាមធ្វើសកម្មភាពជួបជុំនានា ត្រូវជូនដំណឹងដល់អាជ្ញាធរនៅពេលផ្លាស់ប្តូរទីលំនៅ ត្រូវបង្ហាញខ្លួនចំពោះមុខសមត្ថកិច្ចរៀងរាល់ខែក្នុងសប្តាហ៍ទី៤…
មន្ត្រីកសិកម្មដែលក្រសួងបញ្ចូនទៅឃុំបន្ទាយចក្រី ស្រុកព្រះស្តេច កំពុងចុះមកពិនិត្យពីផលប៉ះពាល់ដែលបណ្តាលមកពីរុយសបំផ្លាញស្រូវរបស់ប្រជាកសិករនៅក្នុងមូលដ្ឋានរបស់ខ្លួន កាលពីខែកក្កដា ឆ្នាំ២០២៤។ (រូបភាពផ្តល់ឱ្យ)

មន្ត្រីកសិកម្មនៅតាមឃុំថាជួបឧបសគ្គដោយសារកង្វះកិច្ចសហការ​ពីកសិករ

មន្ត្រីកសិកម្មដែលក្រសួងដាក់ពង្រាយនៅតាមឃុំគោលដៅមួយចំនួនអះអាងថា ពួកគេជួបឧបសគ្គក្នុងការបំពេញការងារ ដោយសារ​តែនៅពេលចុះបង្រៀន ឬផ្សព្វផ្សាយបច្ចេកទេសថ្មីៗមិនសូវមានកសិករចូលរួម។
គណបក្សកម្លាំងជាតិបើកកិច្ចប្រជុំផ្ទៃក្នុង នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។ (រូបភាព៖ ហ្វេសប៊ុកផេកគណបក្សកម្លាំងជាតិ)

អាជ្ញាធរពុំអនុញ្ញាតឱ្យបក្សកម្លាំងជាតិរៀបចំសមាជ ប៉ុន្តែកម្លាំងជាតិនៅតែប្រកាន់ជំហរថានឹងរៀបចំ

រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យគណបក្សកម្លាំងជាតិរៀបចំសមាជរបស់ខ្លួនដែលមានអ្នកចូលរួមប្រមាណ៤០០នាក់ នៅឯទីស្នាក់ការប្រចាំរាជធានីភ្នំពេញឡើយ ក្រោមហេតុផលថា រក្សាសណ្ដាប់ធ្នាប់សាធារណៈ។
ផ្ទះពលរដ្ឋដែលត្រូវបានគ្រឿងចក្រក្រុមហ៊ុន កសិកម្មយុវជនស្វាយរៀង វាយកម្ទេចកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ នៅភូមិជើងពាត ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្ដក្រចេះ។ (រូបភាពផ្ដល់ឱ្យ)

ពលរដ្ឋជាង២០០គ្រួសារ​នៅខេត្ដក្រចេះ​ស្នើឱ្យ​អាជ្ញាធរ​ជួយ​ពន្លឿនដំណោះស្រាយ ក្រោយខកខានអាស្រ័យផលជាច្រើនឆ្នាំ

ពលរដ្ជជាង២០០គ្រួសារក្នុងស្រុកសំបូរ ខេត្ដក្រចេះ ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធពន្លឿនយន្ដការដោះស្រាយវិវាទដីធ្លីដ៏រ៉ាំរ៉ៃជាង៥០០ហិកតាជាមួយក្រុមហ៊ុន កសិកម្មយុវជនស្វាយរៀង ដោយ​សារពួកគេកំពុងធ្លាក់ខ្លួនក្នុងវិបត្ដិបំណុលបន្ទាប់ពីខកខានអាស្រ័យផលលើដីធ្លាប់ធ្វើ និងប៉ះពាល់ដល់ជីវភាពពួកគេយ៉ាងខ្លាំង។ 
ការិយាល័យសមាគមអាដហុកនៅរាជធានីភ្នំពេញ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

សមាគមអាដហុកដាក់លិខិតទៅក្រសួងមហាផ្ទៃស្នើឱ្យមានចំណាត់ការលើរដ្ឋបាលក្រុងកំពង់ចាម

សមាគមអាដហុកបានដាក់លិខិតទៅក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែកក្កដា ដោយ​ទាមទារឱ្យក្រសួងពិនិត្យមើលអាជ្ញាធរមូលដ្ឋានដែលបានចុះដកស្លាកនៅស្នាក់ការខេត្ដកំពង់ចាមលើសារដោះលែង លោក កើត សារ៉ាយ ដែលបានចាប់ខ្លួនកន្លងមក ខណៈក្រសួងមហាផ្ទៃថា នឹងពិនិត្យក្រោយទទួលលិខិត។
តំណាងក្រុមការងារអន្តរក្រសួង និងអាជ្ញាធរពាក់ព័ន្ធប្រមាណ១០នាក់ បើកវេទិកាសាធារណៈនៅក្នុងវត្តពកអណ្តែត សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ជាមួយពលរដ្ឋរងផលប៉ះពាល់ ក្រោយពួកគាត់ស្នើទៅសាលាខេត្តកណ្តាល ឱ្យរៀបចំវេទិកានេះ។ រូបថតនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។ (ខេមបូចា/ ប៉ា តុងចិន)

មន្ត្រីអន្តរក្រសួងបើកវេទិកាសាធារណៈជាមួយពលរដ្ឋ​​រងផលប៉ះពាល់​ពី​គម្រោង​ស្តារប្រឡាយមេនៅក្រុងតាខ្មៅ

មន្ត្រីផ្នែកដោះស្រាយផលប៉ះពាល់ប្រកាសឱ្យពលរដ្ឋ៣៦០គ្រួសារ ដែលរងផលប៉ះពាល់ដោយ​សារការជីកស្តារប្រឡាយមេ៩៦ ក្នុងសង្កាត់កំពង់សំណា​ញ់ ក្រុងតាខ្មៅ រក្សាភាពស្ងៀមស្ងាត់រង់ចាំដំណោះស្រាយពីរដ្ឋាភិបាល ខណៈពលរដ្ឋទទូចឱ្យមន្ត្រីបង្ហាញពីពេលវេលាជាក់លាក់ក្នុងការដោះស្រាយសំណងជាដី និងថវិកា ឬឱ្យពួកគេរស់នៅទីតាំងចាស់។

ព័ត៌មានថ្មី

អត្ថបទពេញនិយម