អ្នកភូមិរស់នៅក្បែរប្រាសាទអង្គរវត្តបន្តរស់នៅទាំងលំបាកជាមួយនឹងការរឹតត្បិតរបស់អាជ្ញាធរអប្សរា
អ្នកស្រី ម៉ាប់ អាយុ៣៥ឆ្នាំ ដែលជាគ្រួសារបានរស់នៅចម្ងាយប្រហែល២០គីឡូម៉ែត្រពីប្រាសាទអង្គរវត្ត ជាច្រើនជំនាន់មកហើយនោះ មិនចង់ឱ្យកូនគាត់ទាំងពីរនាក់ត្រូវដើរតាមផ្លូវដីដើម្បីទៅប្រើប្រាស់បង្គន់នៅខាងក្រោយផ្ទះឡើយ។ ប៉ុន្តែអាជ្ញាធរបានប្រាប់គ្រួសាររបស់អ្នកស្រីថា ប្រសិនបន្តការសង់ថ្មីបន្ថែម ពួកគេនឹងរុះរើផ្លូវស៊ីម៉ងត៍ទទឹងកន្លះម៉ែត្រដែលគ្រួសាររបស់ ម៉ាប់ បានសង់វាកាលពីពេលថ្មីៗនេះ ដោយនិយាយថា គ្រួសាររបស់ អ្នកស្រី ពុំមានការអនុញ្ញាតឱ្យសង់ផ្លូវស៊ីម៉ងត៍នេះទេ។