ពលរដ្ឋជាង៧លាននាក់ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ខណៈបក្សនយោបាយរង់ចាំលទ្ធផលពី គ.ជ.ប
ប្រជាពលរដ្ឋជាង៧លាននាក់បានចេញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ ក្នុងចំណោមអ្នកមានឈ្មោះបោះឆ្នោតសរុបជាង៩លាននាក់ ខណៈបក្សនយោបាយនីមួយៗកំពុងរង់ចាំលទ្ធផលពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។