សម្ភារផ្ទុកសារធាតុអាសបេស្តុស បង្កហានិភ័យសុខភាពខ្ពស់ដល់កម្មករសំណង់

កម្មករកំពុងធ្វើការនៅក្នុងការដ្ឋានសំណង់មួយកន្លែងក្នុងរាជធានីភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

អ្នក​ជំនាញ​អះអាង​ថា ទាំងអ្នក​សាងសង់ និង​អ្នក​រស់​នៅ​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​សុខ​ភាព​ពី​សម្ភារផ្ទុក​សារធាតុ​​ អាសបេស្តុស (Asbestos) ។ អាសបេស្តុស​ ​ជាសារធាតុមួយប្រភេទ​ត្រូវ​បាន​ប្រទេស​ជា​ច្រើន​ហាម​ឃាត់​ ដោយ​សារតែ​ផល​ប៉ះពាល់​របស់​វា ប៉ុន្តែ​សម្ភារផ្ទុក​សារធាតុ​​ប្រភេទ​នេះ​នៅ​តែ​ឃើញ​មាន​នាំចូល​មក​លក់​នៅ​កម្ពុជា​។​