
- បរិស្ថាន ,
អ្នករើសអេតចាយរួមចំណែកសំខាន់ក្នុងការគ្រប់គ្រងកាកសំណល់ និងការកែច្នៃឡើងវិញ
កម្ពុជានៅតែបន្តជួបប្រទះបញ្ហាក្នុងការទុកដាក់កាកសំណល់ និងនៅមានការខ្វះខាតប្រព័ន្ធគ្រប់គ្រងកាកសំណល់មួយដែលមានប្រសិទ្ធភាព។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញក្នុងកិច្ចប្រជុំស្ដីពីកាកសំណល់ដែលរៀបចំឡើងកាលពីថ្ងៃទី១៣ ខែសីហា ប៉ុន្តែបានលើកឡើងថាក្រុមអ្នករើសអេតចាយបានជួយបំពេញចន្លោះនេះ ដោយបានក្លាយជា «អ្នករួមចំណែកដ៏ធំក្នុងការចូលរួមកែច្នៃកាកសំណល់នៅកម្ពុជាឡើងវិញ»។