សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: អំពាវនាវ

នគរបាលត្រួតពិនិត្យយានយន្តដែលចូលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃអាទិត្យ នៅតាមផ្លូវក្នុងខេត្តកណ្តាល ដើម្បីទប់ស្កាត់បាតុកម្មប្រឆាំងគម្រោង CLV-DTA ដែលគ្រោងធ្វើនៅថ្ងៃទី១៨ ខែសីហា។ (ខេមបូចា/ ព្រីង សំរាំង)

តុលាការដោះលែងសកម្មជន CLV-DTA ៣៨នាក់ ឱ្យនៅក្រៅឃុំ ស្របពេលអង្គការសង្គមស៊ីវិលអំពាវនាវឱ្យដោះលែងពួកគេ

សកម្មជនជាច្រើននាក់ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ដោយសារការចោទប្រកាន់ថាពួកគេជាប់ពាក់ព័ន្ធនឹងករណីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលទទួលបានការសរសើរពីក្រុមសង្គមស៊ីវិល។ សង្គមស៊ីវិលបានអំពាវនាវឱ្យដោះលែងពួកគេជាច្រើនដង ខណៈដែលរដ្ឋាភិបាលបានសម្រេចចិត្តដកខ្លួនចេញពីគំនិតផ្តួចផ្តើមសហប្រតិបត្តិការក្នុងតំបន់រយៈពេល២០ឆ្នាំ។
ស្ត្រី​អ្នក​ថត​រូប​ម្នាក់​ថត​រូប​ភាព​​​នៅ​​​សិក្ខាសាលា​ថ្នាក់​ជាតិ​សម្រា​ប់​ទិវាសិទ្ធិ​​ទទួល​បាន​ព័ត៌មាន​ជា​សកល​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២៤។ (ខេមបូចា​/ព្រីង សំរាំ​ង)

អង្គការ​សង្គមស៊ីវិល​អំពាវនាវ​ឱ្យរដ្ឋាភិបាល​​ពន្លឿន​​​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​

នៅមុនទិវាអន្តរជាតិសម្រាប់សិទ្ធិ​ទទួលបានព័ត៌មានជាសកលរបស់​អង្គការ​សហប្រជា​ជាតិ​ ក្រុមអង្គការ​សង្គមស៊ីវិល និងយុវជន បានទទូច​ឱ្យរដ្ឋាភិបាលក្រោមការ​ដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពន្លឿនសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ឬហៅម្យ៉ាងទៀតថា សេចក្តីព្រាងច្បាប់ A2I ដែលត្រូវ​បាន​ពន្យារពេលយូរមកហើយនោះ។
លោក ឌី្រសម៉ាន់ អ៊ីហ្គោរ៍ (Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា និងអ្នកចូលរួមបានថតរូបជុំគ្នាក្នុងទិវាអឺរ៉ុប(Europe Day) កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២។ (ខេមបូចា/ ពក ពន្លឺ)

យុវជនអំពាវនាវឱ្យរដ្ឋាភិបាលបើកលម្ហសេរីភាព និងសុវត្ថិភាពដល់ពួកគេដើម្បីចូលរួមការពារបរិស្ថាន

យុវជនប្រមាណជាងមួយរយនាក់ចូលរួមក្នុងទិវាអឺរ៉ុប (Europe Day) ដែលជជែកលើ​ប្រធាន​បទតួនាទី​ដ៏​សំខាន់​របស់យុវជនអំពីនិរន្តរភាពបរិស្ថាន និងការអប់រំ ពួកគេក៏បានអំពាវនាវឱ្យរដ្ឋាភិបាល​បើកលម្ហ​សេរីភាព​​​ឱ្យទូលាយ ហើយបង្កលក្ខណៈឱ្យពួកគេយល់ថា មានសុវត្ថិភាព និងមានការគាំទ្រក្នុងការ​ចូល​រួមការពារបរិស្ថាន។
ព្រះសង្ឃ និងសកម្មជនបរិស្ថានដាក់ញត្តិជូនក្រសួងយុត្តិធម៌ស្ដីពីករណី ឈុត វុទ្ធី នៅរាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ។ (ខេមបូចា / ព្រីង សំរាំង)

អង្គការមិនមែនរដ្ឋាភិបាលនិងសកម្មជន​អំពាវនាវឱ្យស៊ើបអង្កេតឡើងវិញលើ​ករណី​ឃាតកម្មលើអ្នកប្រយុទ្ធប្រឆាំងការកាប់បំផ្លាញព្រៃឈើ ឈុត វុទ្ធី

អង្គការមិនមែនរដ្ឋាភិបាល និងសកម្មជន​បានអំពាវនាវ​ឱ្យរដ្ឋាភិបាល​បើកការស៊ើប​អង្កេត​​​ឡើង​វិញ​ទៅលើសំណុំ​រឿង​របស់​សកម្មជនប្រឆាំងការកាប់បំផ្លាញព្រៃឈើ លោក ឈុត វុទ្ធី ដែលត្រូវបានគេបាញ់ស្លាប់​កាលពីថ្ងៃទី២៦ ខែ​មេសា ឆ្នាំ២០១២។
លោក កើត សារ៉ាយ ប្រធានសមាគមនិស្សិតបញ្ញវន្តខ្មែរដើរទៅដាក់ញត្តិនៅព្រះបរមរាជរាំងកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

សមាគមកំពុងស្វែងរកមូលនិធិជួយលោក កើត សារ៉ាយ ខណៈ UN អំពាវនាវឲ្យកម្ពុជាបញ្ចប់ការធ្វើទុក្ខបុកម្នេញសកម្មជនសិទ្ធិមនុស្ស

សមាគមនិស្សិតបញ្ញវន្តខ្មែរ​កំពុង​រៃអង្គាស​ថវិកា​​ពី​សប្បុរស​ជន​ដើម្បី​ជួយ​ប្រធាន​របស់​ខ្លួន ដែល​​កំពុង​ជាប់​ឃុំ​ជា​លើក​ទី​ពីរ​បន្ទាប់ពី​បាន​ទៅ​ជួប​ប្រជា​ពល​រដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​នៅ​ក្នុង​ឃុំស្រយ៉ង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ​។​
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជួបជាមួយសមាជិកព្រឹទ្ធសភាបីរូបមកពីគណបក្សឆន្ទៈខ្មែរ នៅរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។ (រូបភាពពីទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន)

សមាជិកព្រឹទ្ធសភាបក្សប្រឆាំងជួបពិភាក្សាជាមួយលោក ហ៊ុន សែន ស្របពេលអំពាវនាវឱ្យស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ

សមាជិកព្រឹទ្ធសភាបក្សប្រឆាំងបីរូបបានទទូច​ឱ្យរដ្ឋាភិបាលស្តារលទ្ធិប្រជាធិបតេយ្យ​ដែល​កំពុង​​ដើរ​ថយ​ក្រោយ ​​​និង​សិទ្ធិចូល​រួម​ក្នុងសកម្មភាពនយោបាយឡើង​វិញ​ ខណៈ​ដែល​សមាជិកគណបក្សរបស់ពួកគេប្រឈមនឹងការចាប់ខ្លួនពាក់ព័ន្ធនឹងការបោះឆ្នោតនាពេលខាងមុខ។
តំណាងសហគមន៍ដីថ្មី ភូមិប៉ប្រកតាមបណ្តោយផ្លូវរថភ្លើង ប្រមូលផ្តុំគ្នានៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីសាកសួរអំពីការតភ្ជាប់បណ្តាញផ្គត់ផ្គង់ទឹកទៅសហគមន៍របស់ពួកគាត់ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

រយៈពេលបួនខែបន្ទាប់ពីដាក់ញត្តិទៅរដ្ឋាករទឹកក្រុងភ្នំពេញ អ្នកភូមិនៅតំបន់ផ្លូវរថភ្លើងអំពាវនាវសុំទឹកស្អាតម្តងទៀត

ប្រជាពលរដ្ឋជិត៥០នាក់មកពីភូមិប៉ប្រក​ខាងជើងបានប្រមូលផ្តុំគ្នាកាលពីថ្ងៃអង្គារនៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) បន្ទាប់ពីរង់ចាំរយៈពេលបួនខែ នៃការយល់ព្រមពីរដ្ឋាករ​ទឹក​ថានឹងផ្គត់ផ្គង់ទឹក​ទៅ​តំបន់នោះ។ ខណៈប្រជាពលរដ្ឋដែលរស់នៅក្បែរផ្លូវរថភ្លើងភ្នំពេញ នៅតែបន្តរង់ចាំរដ្ឋាករ​ទឹកតភ្ជាប់បណ្តាញ​ផ្គត់ផ្គង់ទឹកស្អាត​នោះ ពួកគាត់និយាយថា ពួកគាត់កំពុង​ដោះ​ស្រាយ​​​បញ្ហាអនាម័យនិងបញ្ហា​សុខភាព ហើយកំពុងជួបការលំបាកក្នុងការចំណាយទិញ​ទឹកពីអ្នក​ផ្គត់ផ្គង់ឯកជន។
អគារក្រសួងអប់រំនៅរាជធានីភ្នំពេញ ថតនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ។ (ខេមបូចា / ព្រីង សំរាំង)

ក្រុមសង្គមស៊ីវិលអំពាវនាវឱ្យរដ្ឋាភិបាលបង្កើនថវិកាសម្រាប់សេវាកម្មសុខភាព អប់រំ និងសង្គម

ក្រុមការងារដែលតំណាងឱ្យ​អង្គការសង្គមស៊ីវិលចំនួន ១៩ស្ថាប័ន អំពាវនាវ​ស្នើឱ្យ​រដ្ឋាភិបាល​កម្ពុជា​បង្កើន​ថវិកាសម្រាប់​វិស័យអប់រំ សុខាភិបាល និងការគាំពារ​សង្គម​ នៅក្នុងការ​ឆ្លើយតបទៅនឹងថវិកា​ជាតិឆ្នាំ២០២៤ ដែល​ត្រូវបានរដ្ឋសភាអនុម័តរួចហើយ ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម