
សហជីពCATUទទូចឲ្យតុលាការខេត្តកំពង់ស្ពឺផ្តល់យុត្តិធម៌ដល់ប្រធានសហជីពនៅរោងចក្រ វីងស្តារ ស៊ូ
តំណាងសហជីពនិងសមាជិកសហព័ន្ធសហជីពកម្ពុជា(CATU)ប្រមាណ៤០នាក់ បានប្រមូលផ្តុំគ្នា ខណៈពេលសាលាដំបូងខេត្តកំពង់ស្ពឺបើកសវនាការជំនុំជម្រះលើសំណុំរឿងរបស់លោក ជា ចាន់ កាលពីថ្ងៃពុធ ដោយមានលើកបដាទាមទារឱ្យដោះលែងលោក។ តុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។