ការដុតបំផ្លាញផ្ទះក្នុងនាមអភិរក្ស៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃបង្ក្រាបជនក្រីក្រ
កសិករខ្នងរៀលនាំគ្នារត់បាតជើងសព្រាត ពេលឃើញក្រុមមន្ត្រីមុខស។ ចំពោះកសិករជាច្រើន មុខស មានន័យថាបុគ្គលិកមកពីអង្គការសម័្ពន្ធមិត្តសត្វព្រៃ ដែលជាអង្គការអភិរក្សឈានមុខគេមួយរបស់កម្ពុជា បានចូលក្នុងតំបន់ជាយឧទ្យានប៉ែកខាងជើងនៃឧទ្យានជាតិជួរភ្នំក្រវាញ ដែលនៅទីនោះមានពលរដ្ឋរាប់សិបគ្រួសារដាំដំឡូងមី ពោត និងដំណាំដាំដុះផ្សេងទៀត។ ដីដែលមានជម្លោះនៅភាគពាយ័ព្យនៃខេត្តពោធិ៍សាត់ក្នុងស្រុកភ្នំក្រវាញ ត្រូវអ្នកស្រុកហៅថាខ្នងរៀល។