អតីតអ្នកជំងឺរបេងចែករំលែកបទពិសោធន៍ ខណៈការប្រយុទ្ធប្រឆាំងជំងឺនេះឲ្យចប់នៅតែបន្ត

បុគ្គលិកអង្គការធ្វើផ្នែកសុខាភិបាលជួបប្រជុំនៅវត្តជាមួយអ្នកជំងឺរបេង អតីតអ្នកជំងឺ និងអ្នករងផលប៉ះពាល់ដោយសារជំងឺរបេង ដើម្បីចងក្រងបង្កើតអ្នកជំងឺរបេងសហគមន៍។រូបភាពថតថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២១។ ផ្តល់ឲ្យ

គិត​មក​ដល់​ពេល​នេះ លីដា មាន​វ័យ​ ៣៤ឆ្នាំ​ ជា​អ្នក​រស់​នៅ​ស្រុក​ស្អាង​ ខេត្ត​កណ្ដាល។ អ្នក​ស្រី​លើក​ឡើ​ង​ថា ខ្លួន​បាន​ក្អក​អស់​រយៈពេល​ប្រហែល​ពីរ​សប្ដាហ៍ អស់កម្លាំង​ខ្លាំង ពិបាក​ដក​ដង្ហើម និង​ស្រក​ទម្ងន់​ទៀត​ផង​។ អ្នកស្រី​ លីដា បាន​កើត​ជំងឺរបេង​កាលពី​ជាង​ពីរ​ឆ្នាំ​កន្លង​ទៅ ហើយ​ពេល​នេះ​អ្នកស្រី​បាន​ជាសះ​ស្បើយ​ទាំង​ស្រុង​ហើយ​ដែរ។ យ៉ាងណា អ្នកស្រី នៅ​តែចងចាំ​ពីភាព​លំបាក​ក្នុង​ការ​តស៊ូ​ប្រឆាំង​នឹង​ជំងឺ​របេង​។​​