
- នយោបាយ ,
កម្ពុជាត្រៀមបញ្ជូនអ្នកជំនាញដោះមីនទៅជួយបណ្ដុះបណ្ដាលជនជាតិអ៊ុយក្រែនបោសសម្អាតមីន
កម្ពុជាគ្រោងបញ្ជូនអ្នកជំនាញដោះមីនទៅកាន់ប្រទេសអ៊ុយក្រែន «នៅពេលឆាប់ៗ» ខាងមុខនេះ ដើម្បីបណ្ដុះបណ្ដាលប្រជាជនអ៊ុក្រែនពីការបោសសម្អាតមីន។ នេះបើតាមការលើកឡើងរបស់មន្ត្រីខាងដោះមីនកាលពីថ្ងៃពុធ បន្ទាប់ពីជំនួបរវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky តាមទូរស័ព្ទ។