សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: អ្នកទោសនយោបាយ

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលផ្សេងទៀត ចុះសួរសុខទុក្ខអ្នកទោសស្ត្រីនៅពន្ធនាគារព្រៃស នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥។ (CHRC Facebook)

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារាយការណ៍អំពីស្ថានភាពប្រសើរ​ឡើងសម្រាប់អ្នកទោសស្ត្រី ប៉ុន្តែអង្គការសិទ្ធិមនុស្សនៅតែមានក្តីបារម្ភ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានរាយការណ៍ពីស្ថានភាពប្រសើរឡើងនៅពន្ធនាគារសម្រាប់ស្ត្រីនៅព្រៃស (CC2) បន្ទាប់ពីការពីការចុះសុខទុក្ខអ្នកទោស។ គណៈកម្មាធិការក៏បានឱ្យដឹងដែរថា សកម្មជនខ្មែរ-អាមេរិកាំង សេង ធារី ដែលជាប់ពន្ធនាគារ​រយៈពេលប្រាំមួយឆ្នាំ និងចាត់ទុកថាជាអ្នកទោសនយោបាយដោយក្រុមសិទ្ធិមនុស្សនោះ មានសុខភាពល្អ។ អតីតមេធាវីរបស់នាងមិនយល់ស្របទេ ដោយលើកឡើងពីការព្រួយបារម្ភអំពីស្ថានភាពនៃអារម្មណ៍របស់នាង ខណៈដែលអង្គការសិទ្ធិមនុស្សក្នុងស្រុកមួយបាន​លើកឡើងអំពីភាពចង្អៀតណែន និងស្ថានភាពមិនល្អនៅតែបន្តកើតមាននៅក្នុងពន្ធនាគារ​។
សមាជិកសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនិងក្រុមស្ត្រីថ្ងៃសុក្រចាប់ផ្តើមធម្មយាត្រាដែលរំពឹងទុកលើចម្ងាយផ្លូវ២១០គីឡូម៉ែត្រពីទីក្រុងភ្នំពេញទៅកាន់ខេត្តពោធិ៍សាត់ ដោយទាមទារឱ្យមានការដោះលែងអ្នកទោសនយោបាយនិងសកម្មជនផ្សេងទៀតពីពន្ធនាគារ។ រូបថតនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

សកម្មជនហែធម្មយាត្រាឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់ អំពាវនាវឱ្យដោះលែងអ្នកទោសនយោបាយ និងមេដឹកនាំសហជីព

សកម្មជន​ប្រមាណ​៣០​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្បែរ​​វត្តភ្នំ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ពុធ មុន​នឹង​បន្ត​ដំណើរ​​តាម​ផ្លូវជាតិ​លេខ​៥​សម្រាប់​​ធម្មយាត្រា​​ជាង​២០០​គីឡូម៉ែត្រ​ដោយ​ថ្មើរ​ជើង​ទៅ​ខេត្ត​ពោធិ៍សាត់ ​ដើម្បី​លើក​កម្ពស់​យុត្តិធម៌​និង​សីលធម៌​សង្គម។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនថ្លែងមុខពន្ធនាគារព្រៃស បន្ទាប់សួរសុខទុក្ខអ្នកទោសអតីតបក្សសង្រ្គោះជាតិចំនួន២៣នាក់។ រូបថតនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ ខេមបូថា/ សុវណ្ណ ស្រីពេជ្រ

បក្សភ្លើងទៀននឹងរកមធ្យោបាយតាមផ្លូវច្បាប់ជំរុញឱ្យមានការដោះលែងអ្នកទោសនយោបាយមុនបោះឆ្នោត២០២៣

អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ អះអាងថានឹងសិក្សាលើលទ្ធភាពផ្លូវច្បាប់​ដើម្បីធានាអ្នកទោសនយោបាយចំនួន ២៣នាក់បាននៅក្រៅឃុំ ខណៈអ្នកទោសទាំងនោះ​ទទូច​ឱ្យរដ្ឋាភិបាលដោះលែងពួកគេនៅក្រៅឃុំ ឬអាចព្យួរទោសរបស់ពួកគេដែលនៅសល់ ដើម្បីធានានូវបរិយាកាសល្អសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម