អ្នកបើកបររថយន្តក្រុងGiant Ibisត្អូញត្អែរអំពីជម្លោះការងារអូសបន្លាយវែង
កន្លងទៅជិត៤ឆ្នាំហើយចាប់តាំងពីអតីតបុគ្គលិកក្រុមហ៊ុនរថយន្តក្រុង Giant Ibis ត្រូវបានបញ្ឈប់ពីការងារ អំឡុងពេលមានការរីករាលដាលជំងឺកូវីដ-១៩ ដោយមិនផ្តល់ប្រាក់បំណាច់ការងារនិងប្រាក់អតីតភាពការងារ ខណៈដែលពួកគេបន្តដាក់សម្ពាធឱ្យក្រុមហ៊ុនរថយន្តក្រុងឱ្យទទួលយកពួកគេចូលធ្វើការវិញ ឬផ្តល់សំណងដល់ពួកគេ។