សកម្មជនបរិស្ថាននៅតែទាមទារឱ្យស្វែងរកអ្នកពាក់ព័ន្ធ បន្ទាប់ពី១១ឆ្នាំនៃឃាតកម្មលើលោក ឈុត វុទ្ធី
សកម្មជនបរិស្ថានវ័យក្មេងប្រមាណ៣០នាក់បានដាក់ញត្តិទៅក្រសួងយុត្តិធម៌ឱ្យជំរុញទៅស្ថាប័នអយ្យការស៊ើបអង្កេតដោយឯករាជ្យ ដើម្បីស្វែងរកអ្នកផ្ដើមគំនិត និងអ្នកពាក់ព័ន្ធលើឃាតកម្មលោក ឈុត វុទ្ធី មកផ្ទន្ទាទោសតាមច្បាប់ បន្ទាប់ពីគាត់ត្រូវបានគេធ្វើឃាតអស់រយៈពេល១១ឆ្នាំមកហើយ ត្បិតក្រុមសកម្មជនជឿថាមិនទាន់រកឃើញឃាតកពិត។