ម្ភៃឆ្នាំកន្លងផុតទៅ អ្នកភូមិឡពាងនៅតែបន្តទាមទាររកដំណោះស្រាយលើជម្លោះដីធ្លី

អ្នកភូមិឡពាងមកដល់សាលាឧទ្ធរណ៍ក្នុងក្រុងភ្នំពេញ។ រូបថតកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។ ខេមបូចា/ព្រីង សំរាំង

កាល​ពី​ខែ​មុន អ្នកភូមិ​២០​នាក់​ពី​សហគមន៍​ឡពាង​​បាន​ធ្វើ​ដំណើរ​ពី​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​មក​ក្រុង​ភ្នំពេញ​ ដើម្បី​ចូលរួម​ក្នុង​សវនាការ​នៅ​សាលាឧទ្ធរណ៍​ជុំវិញ​រឿងក្តី​មួយ​ដែល​បាន​អូសបន្លាយ​ពេល​អស់២០កន្លងមក​នេះ។ នៅ​ពេល​ពួកគេ​មក​ដល់ ពួកគេ​បាន​ទទួល​ដំណឹង​ថា សវនាការ​ត្រូវ​បាន​លើកពេល​ ពីព្រោះ​ចៅក្រម​ម្នាក់​នៅ​ក្នុង​ចំណោម​ចៅក្រមសរុប​បី​នាក់​គឺ​ជាប់​សាច់ញ្ញាតិ​របស់​មេធាវី​ការពារ​ក្តី​ឲ្យ​ភាគី​ក្រុមហ៊ុន។