
- បរិស្ថាន ,
ព្រៃសហគមន៍រងការកាប់បំផ្លាញដោយសារគ្មានជំនួយពីអង្គការក្រៅរដ្ឋាភិបាល និងបាត់ឱកាសការងារសម្រាប់អ្នកភូមិ
ការប្រទះឃើញសត្វខ្លាហាក់ដូចជារឿធម្មតាចំពោះដូនតារបស់លោក ព្យាន ច្រេន ប៉ុន្តែមិនទំនងជាអាចកើតឡើងទេនៅក្នុងជំនាន់របស់លោក។ ប៉ុន្តែកសិករជនជាតិពូនងអាយុ៥៧ឆ្នាំរូបនេះចងចាំពីគ្រាមួយដែលអ្នកភូមិរបស់លោកអាចប្រទះឃើញសត្វរមាស និងក្ងោកក្នុងព្រៃសហគមន៍ពូត្រែង ដែលជាតំបន់ព្រៃតូចមួយនៃដែនជម្រកសត្វព្រៃភ្នំណាំលៀរ ក្នុងខេត្តមណ្ឌលគិរី។