អ្នករើសអេតចាយស្នើសុំអាជ្ញាធរផ្តល់កន្លែងស្នាក់នៅដើម្បីបានប្រកបរបរចិញ្ចឹមជីវិត

ក្មេងៗលេងក្បែរគំនរអេចាយជាកន្លែងដែលអាជ្ញាធរបង្ខំឲ្យរុះរើចេញដើម្បីរៀបចំធ្វើកន្លែងរំដោះទឹកនៅសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ អាន វិចិត្រ

ពលរដ្ឋរើសអេតចាយទាំងនោះអះអាងថា ពួកគាត់ទៅរស់នៅកន្លែងនោះចន្លោះពី១០ទៅ១៥ឆ្នាំ ដោយបោះតង់ និងខ្លះទៀតរៀបចំធ្វើជាកូនផ្ទះសម្រាប់រស់នៅ។​ ពួកគាត់អាច រកចំណូលបានមធ្យមចន្លោះពី១ម៉ឺនរៀលទៅ២ម៉ឺនរៀលក្នុង១ថ្ងៃ ប៉ុន្តែក្នុងស្ថានភាពកូវីដនេះចំណូលកាន់តែទាប។​