តុលាការខេត្តរតនគិរីបន្តសាកសួរអ្នកភូមិជនជាតិដើមភាគតិចដែលពាក់ព័ន្ធនឹងសំណុំរឿងទន្ទ្រានយកដីព្រៃតំបន់ការពារ
នៅសប្តាហ៍នេះ តុលាការខេត្តរតនគិរី បានសាកសួរមេភូមិ និងជនជាប់ចោទពីរនាក់នៅក្នុងសំណុំរឿងដែលពាក់ព័ន្ធនឹងជនជាតិដើមភាគតិច ដែលត្រូវបានចោទប្រកាន់ពីបទទន្ទ្រានយកដីក្នុងតំបន់ការពារធម្មជាតិឧទ្យានជាតិវីរៈជ័យ។