លោក ហ៊ុន សែន ជំរុញឲ្យរកដំណោះស្រាយចំពោះទំនាស់ដីធ្លីកាលពីថ្ងៃចន្ទ ព្រមទាំងព្រមានអ្នកវិភាគលើការអត្ថាធិប្បាយអំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

អ្នកភូមិធ្វើបាតុកម្មទាមទារប័ណ្ណកម្មសិទ្ធិដីនៅជិតការិយាល័យនៃក្រសួងរៀបចំដែនដី ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធអគារថ្មីរបស់ក្រសួង នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។ រូមភាពពីហ្វេសប៊ុក

ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​​ឲ្យ​រក​ដំណោះ​ស្រាយជម្លោះដីធ្លី ក្រៅប្រព័ន្ធ​តុលាការ​ អំឡុងពេលថ្លែងសុន្ទរកថាកាល​ពី ថ្ងៃចន្ទនេះនៅ​ក្រសួងរៀបចំដែនដី ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ១០០ គ្រួសារ បានប្រមូល​ផ្តុំគ្នា​នៅខាងក្រៅដោយសង្ឃឹមថានឹងអង្វរ មេដឹកនាំកំពូលរបស់ប្រទេសនេះឲ្យជួយដោះស្រាយជម្លោះរបស់ពួកគាត់​។