សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: គណបក្សឆន្ទៈខ្មែរ

មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរាប់សន្លឹកឆ្នោតនៅមណ្ឌលបោះឆ្នោតមួយក្នុងរាជធានីភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំ)

គ.ជ.ប ប្រកាសទទួលស្គាល់បេក្ខជនជាប់ឆ្នោត៥៨រូបជាសមាជិកព្រឹទ្ធសភា ក្នុងនោះមាន៣រូបមកពីបក្សប្រឆាំង

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសទទួលស្គាល់បេក្ខជនចំនួន៥៨រូបដែលបានជាប់ឆ្នោត ជាសមាជិកព្រឹទ្ធសភានីតិកាលទី៥ ក្នុងនោះមាន៣រូបមកពីគណបក្សឆន្ទៈខ្មែរ និង៥៥រូបទៀតមកពីគណបក្សប្រជាជនកម្ពុជា ។
សមជិកគណបក្សភ្លើងទៀនប្រមូលផ្តុំតវ៉ានៅទីស្នាក់ការកណ្តាល ក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)

សមាជិកបក្សភ្លើងទៀនជាង៤០០នាក់តវ៉ាឲ្យ លោក ទាវ វណ្ណុល ចុះចេញពីប្រធានគណបក្ស

សមាជិកនិងសកម្មជនជនគណបក្សភ្លើងទៀន ជាង៤០០នាក់បានប្រមូលផ្ដុំគ្នាតវ៉ា នៅទីស្នាក់ការបក្សនៅរាជធានីភ្នំពេញ ដោយអំពាវនាវឱ្យប្រធានបក្សភ្លើងទៀន លោក ទាវ វណ្ណុល លាលែងចេញពីតំណែង និងរក្សាតួនាទីមន្រ្តីជាច្រើនរូបឱ្យនៅដដែល ដោយក្រុមអ្នកតវ៉ា បានអះអាងថា បក្សភ្លើងទៀនបានបញ្ចប់មុខងារអ្នកបានស្ម័គ្រស្មោះរាប់ឆ្នាំទាំងនោះដោយគ្មានហេតុផលសមរម្យ។
អតីតប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី(រូបកណ្តាល) និងអនុប្រធាន លោក កឹម សុខា ស្វាគមន៍អ្នកគាំទ្រក្នុងអំឡុងពេលដំណើរវិលចូលមាតុភូមិវិញរបស់លោក សម រង្ស៊ីកាលពីឆ្នាំ២០១៣។ ខេមបូចា/ ព្រីង សំរាំង

សាររបស់លោក កឹម សុខា បង្ហាញថាសម្ព័ន្ធភាព រង្ស៊ី-សុខា បានបែកបាក់ ក្រោយសមាជបក្សភ្លើងទៀន

អតីតប្រធានគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយ លោក កឹម សុខា បានដាក់ខ្លួននៅឆ្ងាយពីអ្នកនយោបាយដែលកំពុងនិរទេសខ្លួន លោក សម រង្ស៊ី ដោយថា កឹម សុខា-សម រង្ស៊ី មិនមែនជាមនុស្សតែមួយនោះទេ។ លោក កឹម សុខា បានលើកឡើងថាការវិលត្រលប់មកវិញនៃគណបក្សភ្លើងទៀនរបស់លោក សម រង្ស៊ី ជាសញ្ញានៃការបែកបាក់មួយរវាងមេដឹកនាំបក្សប្រឆាំងទាំងពីររូបនេះ។
លោក សម រង្ស៊ី (កណ្តាលខាងស្តាំ) និងលោក កឹម សុខា អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ ស្វាគមន៍អ្នកគាំទ្រ អំឡុងពេលលោក សម រង្ស៊ី វិលត្រឡប់មកទីក្រុងភ្នំពេញវិញកាលពីឆ្នាំ២០១៣។ រូបភាពថតថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣។ ខេមបូចា / ព្រីង សំរាំង

អ្នកវិភាគ៖ ការដំណើរការគណបក្សភ្លើងទៀនឡើងវិញ គឺជាសញ្ញានៃការបែកបាក់នយោបាយរវាងអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ

លោកបានមានប្រសាសន៍ថា៖ «អ្នកប្រជាធិបតេយ្យនៅតែគាំទ្រ [យើង] រហូតមកដល់ពេលនេះ ហើយជំហររបស់ពួកគាត់នឹងមិនផ្លាស់ប្តូរទេ ដូច្នេះយើងនឹងប្រមូលពួកគាត់ទាំងអស់នៅតាមខេត្ត។ អ្នកគាំទ្រជាច្រើននៅតែដើរតាមគណបក្សភ្លើងទៀន»។

ព័ត៌មានថ្មី

អត្ថបទពេញនិយម