អុកស្វាមទទូចឱ្យរដ្ឋាភិបាលប្រើប្រាស់មូលនិធិ IMF ដើម្បីស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដប្រកបដោយតម្លាភាព

អ្នកលក់អាហារ បន្ថែ និងត្រីសាច់ នៅតាមដងផ្លូវ នៅភូមិមួយក្នុងទីក្រុងភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

អង្គការអុកស្វាមបានទទូចឱ្យរដ្ឋាភិបាលកម្ពុជាត្រូវ​ធានាថា ហិរញ្ញប្បទានឥតសំណងចំនួន២៤០លានដុល្លារដែលប្រកាស​ផ្តល់​ឲ្យ​ដោយ​មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បី​គាំទ្រដល់ការស្តារសេដ្ឋកិច្ចកម្ពុជានោះ ត្រូវបានប្រើប្រាស់ ដើម្បីផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។