ទំនាក់ទំនងកម្ពុជា-អាមេរិក កាន់តែតានតឹងក្រោយកម្មវិធីអាហារូបករណ៍និស្សិតយោធាត្រូវបញ្ចប់

បុរសម្នាក់កាន់ទង់ជាតិកម្ពុជានៅមុខស្ថានទូតអាមេរិកក្នុងទីក្រុងភ្នំពេញ រូបភាពថតកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨។ ខេមបូចា/ ព្រីង សំរាំង

ក្រ​សួង​ការពារ​ជាតិ​កម្ពុជា​បាន​ស្នើ​ឲ្យ​សហរដ្ឋអាមេរិក​​ពិនិត្យ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការដែល​មាន​ស្រាប់រវាង​ប្រទេស​ទាំងពីរ​​ឡើង​វិញ​បន្ទាប់​ពី​និស្សិត​កម្ពុជា​ចំនួន​៦រូប​ សិក្សា​នៅ​បណ្ឌិត្យ​សភាយោធា​អាមេរិក​ ត្រូវបានជូន​ដំណឹ​ងពី​ការ​បញ្ចប់​កម្មវិធី​អាហារូបករណ៍​របស់​ពួកគេ ដោយភាគីអាមេរិក​បានអះអាងថា​កម្ពុជា​បាន​បាត់បងសិទ្ធិ​ស្រប​ច្បាប់​ក្នុងការ​ទទួល​អាហារូបករណ៍នេះ។​​​