អ្នកភូមិនៅខេត្តកណ្តាលរងសម្ពាធឲ្យទទួលយកសំណងដីធ្លីក្នុងជម្លោះការអភិវឌ្ឍព្រលានយន្តហោះថ្មី

អ្នកភូមិប្រមូលផ្តុំគ្នាធ្វើការតវ៉ានៅមុខរបាំងរបស់នគរបាលទីដែលអាជ្ញាធរបិទផ្លូវចូលទៅដីស្រែរបស់ពួកគាត់ដែលកំពុងត្រូវបានឈូសឆាយ ដើម្បីរៀបចំកន្លែងសម្រាប់គម្រោងសាងសង់ព្រលានយន្តហោះនៅស្រុកកណ្តាលស្ទឹង។ រូបភាពថតកាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

គ្រួសារមួយចំនួនដែលរងផលប៉ះពាល់ដោយសារគម្រោងព្រលានយន្តហោះថ្មីនៅស្រុកកណ្តាលស្ទឹងនៅតែបដិសេធមិនព្រមទទួលយកសំណងដែលស្នើដោយរដ្ឋចំពោះដីធ្លីរបស់ពួកគាត់ ផ្ទុយទៅវិញពួកគាត់សង្ឃឹមថាការបោះឆ្នោតឃុំសង្កាត់ខាងមុខនេះ នឹងនាំមកនូវដំណោះស្រាយល្អប្រសើរជាងនេះដល់ពួកគាត់។ ទោះបី​យ៉ាងនេះក្តី​ក៏មាន​ពលរដ្ឋ​មួយ​ចំនួនបានសម្រេចចិត្តទទួលយកសំណងនេះ ដោយ​សារ​តែមាន​ការព្រួយបារម្ភថា សំណុំរឿងតុលាការ ដែលកំពុងបន្តលើអ្នកភូមិ៩នាក់នោះ កំពុងដាក់សម្ពាធលើសហគមន៍។

អតីតអ្នកជាប់ឃុំត្អូញត្អែរករណីពន្ធនាគារណែនចង្អៀត ខណៈអាជ្ញាធរថាខ្លួនកំពុងកែលម្អលើបញ្ហានេះ

ច្រកចូលពន្ធនាគារខេត្តសៀមរាប ថតកាលពីខែសីហា ឆ្នាំ ២០២១។នង ម៉ៃចរីយា

អតីតអ្នកជាប់ឃុំបានលើកឡើងថាពន្ធនាគារក្នុងប្រទេសកម្ពុជានៅតែណែនចង្អៀត ខណៈដែលសង្គមស៊ីវិលទទូចឲ្យរដ្ឋាភិបាលដោះស្រាយសំណុំរឿងដែលកកស្ទះឲ្យបានឆាប់រហ័ស ព្រមទាំងអនុញ្ញាតអ្នកដែលមានទោសស្រាល ឬជិតផុតទោសឲ្យអនុវត្តនៅក្រៅពន្ធនាគារ។

សកម្មជនការពារបរិស្ថាននៅខេត្តរតនគិរីត្រូវបានឃុំខ្លួននៅពន្ធនាគារពីបទឈូសឆាយដីព្រៃ

លោក ឆន ផល្លា ជាសកម្មជនការពារបរិស្ថានដែលត្រូវបានឃុំខ្លួនបណ្តោះអាសន្នកាលពីថ្ងៃចន្ទ។ លោកថ្លែងនៅក្នុងសន្និសីទសារព័ត៌មានអំពីបណ្តឹងនិងបញ្ហាប្រឈមរបស់លោក នៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

សកម្មជនការពារបរិស្ថាន លោក ឆន ផល្លា ត្រូវបានចាប់ខ្លួននិងឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តរតនគិរីកាលពីថ្ងៃចន្ទ ក្រោមការចោទប្រកាន់ពីបទឈូសឆាយដីព្រៃរបស់រដ្ឋតាំងពីឆ្នាំ២០២០។ លោក ផល្លា បានវិលត្រឡប់មកខេត្តវិញកាលពីខែកុម្ភៈ បន្ទាប់ពីតាមចោទប្រកាន់ថា លោករងការវាយប្រហារនិងវាយដំនៅឯវេទិកាសាធារណៈមួយកាលពីខែកក្កដាឆ្នាំមុន។

ពលករចំណាកស្រុកខ្មែរត្រឡប់ពីថៃប្រឈមជីវភាពគ្រួសារ និងជំពាក់បំណុលកាន់តែច្រើន

អ្នកស្រី ហែម ហាន់ អង្គុយក្រោមផ្ទះរបស់គាត់ ក្នុឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប កាលពីខែសីហា ឆ្នាំ២០២១។ នង ម៉ៃចរីយា

អ្នកស្រី ហាន់ និយាយថា៖ «ពេលណាខ្ញុំអត់មាន ខ្ញុំខ្ចីប្អូនចាយខ្លះទៅ ជួនកាលប្តីទំលាក់មកឱ្យបួនប្រាំពាន់(បាត)ទៅ [ ] ពេលកូវីដអញ្ចេះរកអត់សូវបាន(ការងារ) ជួនកាលខែខ្លះក៏អត់ ខ្លះជួនកាលការងារក៏មានពេញ១ខែ»។