កសិករខេត្តស្វាយរៀងតវ៉ាលើសំណងគម្រោងប្រព័ន្ធធារាសាស្រ្ត

អ្នកភូមិតវ៉ានៅលើដីស្រែរបស់ខ្លួននៅថ្ងៃចន្ទ។ ដីជម្លោះស្ថិតក្នុងព្រំប្រទល់នៃគម្រោងស្ដារប្រឡាយឡើងវិញ។ រូបភាពផ្ដល់ឲ្យ

ប្រ​ជា​ពល​រដ្ឋ​រាប់​រយ​គ្រួសារ​ដែល​បាន​អះអាងថាបាន​នឹង​កំពុង​កាន់​កាប់​​ដីស្រែ​ជិត​១០០​ហិកតា​ក្នុង​ខេត្ត​ស្វាយ​រៀង​បាន​តវ៉ា​ប្រឆាំង​នឹង​អាជ្ញាធរ​ខេត្ត ដោយ​បាន​​បង្ខំ​​ឲ្យពួកគាត់​​ទទួល​សំណង​ដី​ធ្លី​ក្នុង​តម្លៃ​ទាប ដើម្បី​យក​ដី​អនុវត្ត​គម្រោង​ស្តារ​ប្រឡាយ​ឡើង​វិញ​។​