មនុស្សជាង៥០០០នាក់ពាក់ព័ន្ធការទន្ទ្រានដីព្រៃលិចទឹកនៅខេត្តកំពង់ឆ្នាំង ខណៈ ACU សម្រេចឃាត់ខ្លួននគរបាលខេត្តពីរនាក់

បុរសម្នាក់ បើកម៉ូតូដឹកស្ត្រីម្នាក់កាត់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងក្រុងភ្នំពេញ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

អង្គភាព​ប្រឆាំង​អំពើពុក​រលួយ​បាន​សម្រេច​ឃាត់​ខ្លួន​មន្ត្រី​នគបាលជាន់ខ្ពស់ពីររូបនៃស្នងការដ្ឋាននគរបាល​ខេត្ត​កំពង់ឆ្នាំងក្រោយ​រកឃើញ​ថា​ ពួកគេ​បាន​ជាប់​​ពាក់​ព័ន្ធនឹងការ​កាប់ទន្ទា្រន​កាន់កាប់​​ដីព្រៃលិចទឹករាប់ពាន់ហិកតា​នៅបឹងទន្លេសាបដោយ​ខុសច្បាប់​​ ខណៈមន្ត្រីសង្គមស៊ីវិល​ជំរុញ​ឲ្យមានការ​ស៊ើបអង្កេតដោយ​តម្លាភាព​ និង​គ្មានការ​រើសអើង។