យុវជនរាប់រយនាក់នៅមណ្ឌលបន្សាបគ្រឿងញៀនខេត្តបន្ទាយមានជ័យតេស្តវិជ្ជមានកូវីដ-១៩

នគរបាល និងកងរាជអាវុធហត្ថជាច្រើននាក់ត្រូវបានដាក់ពង្រាយនៅមណ្ឌលជីវិតថ្មីភ្នំបាក់ ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីបង្ក្រាបការតវ៉ាពីអ្នកជំងឺដែលទាមទារចង់ទៅព្យាបាលនៅផ្ទះបន្ទាប់ពីតេស្តវិជ្ជមានកូវីដ-១៩។ រូបភាពបង្ហោះនៅលើទំព័រហ្វេសប៊ុករដ្ឋបាលខេត្តបន្ទាយមានជ័យ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។

យុវជន​ជាង​៦០០​នាក់ ដែល​កំពុង​ព្យាបាល​សារធាតុញៀន​នៅ​មជ្ឈមណ្ឌល​ជីវិត​ថ្មី​ភ្នំបាក់​ខេត្ត​បន្ទាយ​មាន​ជ័យ ក្នុង​ស្រុក​សិរីសោភ័ណ បាន​តេស្ត​វិជ្ជមាន​កូវីដ-១៩ ចាប់តាំងពី​ថ្ងៃទី​១៦ ខែសីហា កន្លង​មក​។ ក្នុង​ចំណោម​នោះ មាន​សំណាក​ចំនួន​២០​របស់​អ្នក​វិជ្ជមាន​ ត្រូវ​បាន​វិទ្យាស្ថានប៉ាស្ទ័រ​ ក្នុង​រាជធានី​ភ្នំពេញ​បញ្ជាក់​ថាផ្ទុក​​វីរុស​កូវីដ-១៩ បំប្លែង​ថ្មីដែល (Delta)។​