អ្នកកាសែតចុះយកព័ត៌មានទាក់ទងនឹងគម្រោងព្រលានយន្តហោះថ្មីនៅខេត្តកណ្ដាលរងការគំរាមកំហែង

អ្នកភូមិប្រមូលគ្នាធ្វើសន្និសីទសារព័ត៌មានអំពីដីជម្លោះរបស់ពួកគាត់ជាប់ពាក់ព័ន្ធគម្រោងអាកាសយានដ្ឋានអន្តរជាតិនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១។ រូបភាព ផ្ដល់ឲ្យ

អ្នកសារព័ត៌មាន​របស់​​វីអូឌី(VOD)ម្នាក់​បាន​និយាយ​ថា ​ខ្លួន​បាន​រង​ការ​គំរាមកំហែង​ពី​សំណាក់​អាជ្ញាធរ​កាល​ពី​ថ្ងៃ​សៅរ៍កន្លង​ទៅ ខណៈ​​កំពុង​ចុះ​យក​ព័ត៌មាន​រឿង​ជម្លោះ​ដីធ្លី​រវាង​គម្រោងអភិវឌ្ឍន៍​​អាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ​ថ្មី និង​អ្នក​ភូមិ​រង​ផល​ប៉ះពាល់​ក្នុង​ស្រុក​កណ្ដាល​ស្ទឹង​។​