សកម្មជនអង្គការមាតាធម្មជាតិរង់ចាំការប្រកាសសាលក្រមពីបទញុះញង់ បន្ទាប់ពីតុលាការបញ្ចប់សវនាការ

កាលពីថ្ងៃព្រហស្បតិ៍ តុលាការក្រុងភ្នំពេញបានបញ្ចប់ជាផ្លូវការនូវការជំនុំជម្រះលើសកម្មជនបរិស្ថានបីរូប ដែលត្រូវបានចោទប្រកាន់កាលពីឆ្នាំមុនពីបទញុះញង់ បន្ទាប់ពីតវ៉ានឹងការចាក់ដីលុបបឹងតាមោក។
សវនាការចាប់ផ្តើមលើសំណុំរឿងប្រឆាំងសកម្មជនមាតាធម្មជាតិ

សាលាដំបូងរាជធានីភ្នំពេញចាប់ផ្ដើមបើកសវនាការកាលពីថ្ងៃពុធ ដោយជំនុំជម្រះលើសកម្មជនបរិស្ថានចំនួនបីរូប ក្រោមបទចោទញុះញង់ បន្ទាប់ពីបានចែករំលែកព័ត៌មានពីគម្រោងការតវ៉ាដោយសកម្មជនបរិស្ថានម្នាក់លើការលុបបឹងតាមោក។