
អ្នកជំនាញលើកទឹកចិត្តឲ្យសកម្មជនជាស្រ្តីយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្ត
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ឬហៅកាត់ថា CCHR បានលើកចំណុចសំខាន់នៃការគាំទ្រសុខភាពផ្លូវចិត្តដល់សកម្មជនជាស្រ្តី ដែលជាផ្នែកមួយនៃយុទ្ធនាការរយៈពេល ១៦ថ្ងៃ ប្រឆាំងនឹងអំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រ។ អង្គការមិនមែនរដ្ឋាភិបាលបានរៀបចំកម្មវិធីនេះកាលពីដើមខែធ្នូ ហើយក្នុងឱកាសនោះអ្នកផ្ដល់សេវាប្រឹក្សាសុខភាពផ្លូវចិត្តបាននិយាយថាស្រ្តីដែលជាសកម្មជនការពារសិទ្ធិមនុស្សគឺប្រឈមនឹងអំពើហិង្សា ការបៀតបៀន និងការរើសអើង។