សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: CNRP

លោក អ៊ុត ជឿន (ស្ដាំ) សមាជិកគណបក្សឆន្ទៈខ្មែរ ត្រូវបានប្រកាសជាសមាជិកក្រុមប្រឹក្សាស្រុកមោងប្ញស្សី ក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ មុនពេលលោកត្រូវបានតុលាការខេត្តបាត់ដំបងផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំពីបទរួមគំនិតក្បត់កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។ (រូបភាពផ្តល់ឱ្យ)

សមាជិកក្រុមប្រឹក្សាស្រុកមោងឫស្សីទើបជាប់ឆ្នោតថ្មីត្រូវបានផ្តន្ទាទោស​ឱ្យជាប់ពន្ធនាគារ៧ឆ្នាំពីបទ«រួមគំនិតក្បត់»

លោក អ៊ុត ជឿន សមាជិកក្រុមប្រឹក្សាស្រុកមោង​ប្ញស្សីដែលទើបជាប់ឆ្នោតថ្មីមកពី​គណបក្ស​ឆន្ទៈ​ខ្មែរ​ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារប្រាំពីរឆ្នាំពីបទ«រួមគំនិតក្បត់» ដែលជាប់​ពាក់ព័ន្ធនឹងដំណើរ​វិលត្រឡប់មិន​បាន​សម្រេចរបស់លោក សម រង្ស៊ី អតីតមេដឹកនាំ​គណបក្សសង្គ្រោះជាតិ (CNRP) កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។
លោក មាជ សុវណ្ណារ៉ា ត្រូវបានជ្រើសរើសជាប្រធានគណបក្សជំនាន់ថ្មី ក្នុងអំឡុងសមាជលើកដំបូងរបស់គណបក្ស នៅខេត្តសៀមរាប នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ។ (រូបថតពីគណបក្សជំនាន់ថ្មី)

អតីតមន្ត្រីCNRP លោក មាជ សុវណ្ណរ៉ា ត្រូវបានជ្រើសរើសជា​ប្រធានគណបក្សជំនាន់ថ្មី

អតីត​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​កម្ពុជា (CNRP) លោក មាជ សុវណ្ណរ៉ា ត្រូវបានបោះឆ្នោត​ជ្រើសរើស​ឱ្យធ្វើជាប្រធាន​នៃគណបក្សជំនាន់ថ្មី (NGP) នៅក្នុងអំឡុងសមាជ​លើកដំបូង​របស់​គណបក្ស​ ដែល​មាន​សមាជិក​ជិត ៥០០នាក់​ចូលរួម កាលពីថ្ងៃអង្គារ ។
ពលរដ្ឋបើកម៉ូតូកាត់មុខរដ្ឋសភាក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)

អង្គការឃ្លាំមើលអំពើពុករលួយរកឃើញការធ្លាក់ចុះនៅក្នុងការពិនិត្យតាមដានរបស់រដ្ឋសភាកម្ពុជា

របាយការណ៍​ដែលចេញផ្សាយក្នុងខែនេះដោយអង្គការតម្លាភាពកម្ពុជា ជា​អង្គការឃ្លាំមើលអំពើពុករលួយបានរកឃើញថា មានការថយចុះនៃការត្រួតពិនិត្យតាមដាន​របស់សភាក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។ របាយ​ការណ៍​នេះចាត់ទុក​ការប្រែប្រួលនេះ​ ដោយ​សារ​ការរំលាយគណបក្សប្រឆាំងដ៏ធំក្នុងឆ្នាំ២០១៧ ដែលធ្វើឱ្យដំណើរ​ការត្រួតពិនិត្យចុះ​ខ្សោយនៅក្រោមច្បាប់កម្ពុជា តម្លាភាពមានកម្រិត និងកង្វះការចូលរួមរបស់រដ្ឋាភិបាលជាមួយក្រុមសង្គមស៊ីវិល។
លោកស្រី ម៉េង សុភារី មេធាវីការពារមកដល់គេហដ្ឋានរបស់លោក កឹម សុខា ក្នុងរាជធានីភ្នំពេញ ដើម្បីជួបពិភាក្សាជាមួយលោក កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា /ព្រីង សំរាំង)

លោក កឹម សុខា នឹងប្ដឹងឧទ្ធរណ៍នៅសប្តាហ៍នេះចំពោះការផ្ដន្ទាទោសក្នុងសំណុំរឿងក្បត់ជាតិ

លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​ប្រឆាំង​​នឹង​ដាក់​បណ្តឹង​ឧទ្ធរណ៍​នៅក្នុង​​​សប្តាហ៍​នេះ​ប្រឆាំងនឹង​​ការ​ផ្ដន្ទាទោសលោក​ក្នុង​សំណុំរឿង​​ក្បត់​ជាតិ​ ដែល​តុលា​ការក្រុងភ្នំពេញ សម្រេច​ឃុំខ្លួន​នៅក្នុង​ផ្ទះរយៈ​ពេល​២៧​ឆ្នាំ​។ នេះបើ​តាម​ការ​លើកឡើង​របស់​មេធាវី​​លោក​​។
លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ចាកចេញពីគេហដ្ឋានរបស់លោកនៅខណ្ឌទួលគោកកាលពីថ្ងៃទី៣ ខែមីនា ដើម្បីស្តាប់ការប្រកាសសាលក្រមនៃសវនាការដែលប្រើពេល៣ឆ្នាំ នៅសាលាដំបូងរាជធានីភ្នំពេញ។ (ខេមបូចា/ព្រីង សំរាំង)

សហមេធាវីរបស់លោក កឹម សុខា ត្រូវបានរារាំងជួបកូនក្តីរបស់ខ្លួន

សហមេធាវី​ ​លោក កឹម​ សុខា អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​បាន​លើកឡើង​នៅក្នុង​សេចក្តីថ្លៃការណ៍មួយកាល​ពីថ្ងៃអង្គារថា ពួកគេ​មិនត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលជួប​កូន​ក្តី​របស់ខ្លួន ដោយ​អះអាងថា ​​ជាការរំលោភសិទ្ធិ​​កូន​ក្តី​ ដែល​មេធាវី​​ត្រូវ​បាន​រារាំង​មិនឲ្យ​ចូល​ជួប​ពិគ្រោះយោបល់ច្បាប់​ ដើម្បីរៀប​ចំពាក្យបណ្តឹងឧទ្ធរណ៍លើ​សាលក្រម​ផ្តន្ទាទោស​របស់លោក​ ពីបទ​ក្បត់ជាតិ​នោះទេ​។
លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ចាកចេញពីផ្ទះរបស់លោកនៅខណ្ឌទួលគោក នៅព្រឹកថ្ងៃសុក្រនេះ ដើម្បីស្តាប់សាលក្រមសំណុំរឿងសន្និដ្ឋិភាពជាមួយបរទេស អូសបន្លាយជិត៣ឆ្នាំ ដែលបានប្រកាសនៅសាលាដំបូងរាជធានីភ្នំពេញ។ ខេមបូចា/ព្រីង សំរាំង

លោក កឹម សុខា ត្រូវបានតុលាការផ្ដន្ទាទោស ២៧ឆ្នាំពីបទក្បត់ជាតិ និងហាមមិនឲ្យធ្វើនយោបាយអស់មួយជីវិត

កាលពី​​​ថ្ងៃ​សុក្រ​ តុលាការ​ក្រុង​ភ្នំពេញបាន​សម្រេច​ផ្ដន្ទាទោស​លោក កឹម សុខា ដាក់​ពន្ធនាគាររយៈ​ពេល​២៧ឆ្នាំ ​និងហាមឃាត់មិន​ឲ្យ​ធ្វើនយោបាយអស់មួយជីវិត។
លោក កឹម សុខា ចាកចេញពីសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីបានស្តាប់សេចក្តីសន្និដ្ឋាននាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

សវនាការជម្រះក្តីលោក កឹម សុខា បានបញ្ចប់ ហើយសាលក្រមនឹងត្រូវប្រកាសថ្ងៃទី៣ ខែមីនា

បន្ទាប់ពីសវនាការរយៈពេល១៣ម៉ោងដែលធ្វើតាំងពីព្រឹកដល់យប់ ការជំនុំជម្រះក្តីក្នុងសំណុំក្បត់ជាតិរបស់អតីតមេដឹកបក្សប្រឆាំងលោក កឹម សុខា ដែលអូសបន្លាយអស់រយៈពេល៣ឆ្នាំ ត្រូវបានបញ្ចប់នៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃពុធម្សិលមិញ។​
លោក កឹម សុខា គ្រវីដៃពីក្នុងរថយន្ត ខណៈពេលលោកចេញពីសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

តុលាការកំណត់ពេលពីរខែសម្រាប់ធ្វើសេចក្តីសន្និដ្ឋានក្នុងសំណុំរឿងលោក កឹម សុខា

សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ប្រកាស​ថា ​គ្មាន​ការ​សាកសួរ​​​សា​ក្សី​​បន្ថែម​ទៀតទេ ​ក្នុង​សវនាការ​លើ​សំណុំរឿង​សន្និដ្ឋិភាព​ជាមួយ​បរទេស​របស់​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​ប្រឆាំង ហើយ​តុលាការ​បាន​​កំណត់​ពេលសម្រាប់ការ​ធ្វើ​សេចក្តី​សន្និដ្ឋាន​​នៅ​ថ្ងៃ​ទី២១ ខែ​ធ្នូ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម