ជប៉ុនផ្ដល់ជំនួយវ៉ាក់សាំងបង្ការកូវីដ១៩ ចំនួន១លានដូសដល់កម្ពុជា ដែលធ្វើឲ្យបន្ថយការពឹងពាក់លើចិន

វ៉ាក់សាំងប្រភេទ AstraZeneca ជំនួយរបស់អង្គការយូនីសេហ្វតាមរយៈយន្តការCOVAX បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅដើមឆ្នាំនេះ។ រូបភាពថតកាលថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

រដ្ឋា​ភិបាល​ជប៉ុនកាលពីថ្ងៃអង្គារ​ បាន​ប្រកាស​ពី​ការផ្ដល់​វ៉ាក់សាំង​កូវីដ១៩​ AstraZeneca ចំនួន​១លាន​ដូស ដល់​កម្ពុជា ដែល​ជប៉ុន​បាន​ហៅ​ការ​ផ្ដល់ជំនួយ​នេះ​ថា ជា​ការ​ធ្វើ​ការ​រួម​គ្នា​ជាមួយ «មិត្ត​ដ៏​សំខាន់» រវាង​ប្រទេស​ទាំង​ពីរ​ និង​ផ្អែក​លើ​ចំនួន​ករណី​ឆ្លង​កំពុង​កើន​ឡើងនៅកម្ពុជា​។

កម្ពុជាត្រៀមថវិកាជាតិជាង១០០លានដុល្លារ សម្រាប់ទិញវ៉ាក់សាំងកូវីដ ដែលទទួលស្គាល់ដោយ WHO

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងការណ៍ថ្នាក់ជាតិកាលពីថ្ងៃអង្គារ ប្រហែលបួនម៉ោង ដើម្បីបង្ហាញពីយុទ្ធសាស្រ្តទិញវ៉ាក់សាំងសម្រាប់ពលរដ្ឋ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសឲ្យដឹងថារដ្ឋាភិបាលត្រៀមថវិកាយ៉ាងតិច១០០លានដុល្លារសម្រាប់ទិញវ៉ាក់សាំងបង្ការកូវីដ១៩ តែថាត្រូវរង់ចាំវ៉ាក់សាំងណាមានការទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកជាមុនសិន។