សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

Tag: CPP

សន្លឹកឆ្នោតមិនបានការមាននៅមណ្ឌលបោះឆ្នោតក្នុងរាជធានីភ្នំពេញ។ (ខេមបូចា/សុវណ្ណ ស្រីពេជ្រ)

គ.ជ.ប ថាសន្លឹកឆ្នោតមិនបានការមានជាង៤០ម៉ឺន ដោយចោទថាក្រុមប្រឆាំងនៅក្រៅប្រទេសជាអ្នកបង្កឲ្យមានបញ្ហានេះ

ក្រោយ​បញ្ចប់​ដំណើ​ការ​បោះ​ឆ្នោត​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ ​លទ្ធផល​ក្រៅ​ផ្លូវ​ការ​បាន​បង្ហាញ​ថា​គណក្ស​ប្រជាជន​កម្ពុជា​បាន​១២០​អាសនៈ ហើយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​​បាន​ប្រាំ​អាសនៈ ស្រប​ពេល​ដែល​គណៈកម្មាធិការជាតិ​រៀបចំការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប  បាន​ឲ្យ​ដឹង​ថា​សន្លឹក​ឆ្នោត​មិន​បាន​ការមាន​ជាង៤០ម៉ឺន ឬស្មើ​៥,៣៧​ភាគរយ​។​
ទង់គណបក្សភ្លើងទៀនកំពុងបក់រវិចៗ អំឡុងពេលសមាជគណបក្សនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។ (ខេមបូចា/ ព្រីង សំរាំង)

របាយការណ៍អង្គការមិនមែនរដ្ឋាភិបាល៖ សមាជិកបក្សប្រឆាំងត្រូវគេវាយដំនិងកាប់នៅក្នុងការវាយប្រហារច្រើនករណី

អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានរាយការណ៍កាលពីថ្ងៃចន្ទថា​​ ករណីនេះគឺជាអំពើហិង្សាមួយក្នុងចំណោមអំពើហិង្សាយ៉ាងតិចចំនួនប្រាំពីរករណី​ ដែលបួនករណី​ពាក់ព័ន្ធនឹងអ្នកវាយប្រហារដែលប្រើមធ្យោបាយ​​ម៉ូតូ មក​លើ​សមាជិកគណបក្សប្រឆាំងចំនួនប្រាំមួយនាក់​​ចាប់តាំងពីខែមករាមក​ ។ អង្គការ​នេះ បាន​សម្ភាស​ជនរងគ្រោះ​បួន​នាក់​នៃ​ការ​វាយ​ប្រហារដោយ​ផ្ទាល់​ ​ដែល​ត្រូវ​​គេ​កាប់ វាយដំ និង​គំរាម​កំហែង​ដោយ​ពាក្យ​សម្ដី។
ទីប្រឹក្សាជាន់ខ្ពស់គណបក្សភ្លើងទៀនលោក គង់ គាំ (កណ្ដាល) មានប្រសាសន៍ក្នុងកិច្ចប្រជុំជាមួយសមាជិកបក្សនៅខេត្តត្បូងឃ្មុំកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣។ (រូបភាព៖ គណបក្សភ្លើងទៀន)

គណបក្សប្រជាជនកម្ពុជាប្ដឹងទីប្រឹក្សាគណបក្សភ្លើងទៀន លោក គង់ គាំ ទារសំណងជំងឺចិត្ត ៥០ម៉ឺនដុល្លារ

គណបក្ស​កាន់​អំណាច​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​ទីប្រឹក្សាជាន់​ខ្ពស់​គណបក្ស​ភ្លើង​ទៀន លោក គង់ គាំ កាលពីថ្ងៃអង្គារ ដោយ​បាន​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥០​ម៉ឺន​ដុល្លារ​។
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋសភា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

របាយការណ៍ថ្មីខុមហ្វ្រែលបង្ហាញថារដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាជាកន្លែងស្ងប់ស្ងាត់

ក្នុងរយៈពេលជាងបួនឆ្នាំដែលគណបក្សប្រជាជនកម្ពុជាកាន់អំណាចដែលបានគ្រប់គ្រងរដ្ឋសភាឯកបក្ស ​សមាជិកសភាបានកោះហៅមន្ត្រីរដ្ឋាភិបាលតែម្នាក់គត់មកសាកសួរហើយធ្វើឡើងតែម្តងប៉ុណ្ណោះ។ នេះបើយោងតាមរបាយការណ៍របស់អង្គការឃ្លាំមើលការបោះឆ្នោតឯករាជ្យខុមហ្វ្រែល។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ថ្លែងអំឡុងបទសម្ភាសន៍ជាមួយខេមបូចា នៅការិយាល័យរបស់លោកក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។ ខេមបូចា /ព្រីង សំរាំង

ប្រឈមនឹងសំណងជំងឺចិត្ត១លានដុល្លារ លោក សុន ឆ័យ មេដឹកនាំបក្សភ្លើងទៀនប្រយ័ត្នប្រយែង ប៉ុន្តែប្តេជ្ញាចិត្តចូលរួមការបោះឆ្នោត

ដោយ​ប្រឈម​មុខ​នឹង​ការ​រឹបអូសទ្រព្យសម្បត្តិ​​​បន្ទាប់ពី​ចាញ់​ក្តី​ក្នុងបណ្តឹងបរិហារកេរ្តិ៍​​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ដែលទារសំណងជំងឺ​ចិត្ត​១លាន​ដុល្លារ​ លោក សុន ឆ័យ បាន​កាត់បន្ថយ​វោហារសាស្ត្រនយោបាយ និងកាន់តែមាន​ភាព​ប្រយ័ត្នប្រយែង​ជាងមុនដែល​លោក​ធ្លាប់បានធ្វើ​នៅក្នុង​អាជីព​នយោបាយ​ច្រើន​ទសវត្សរ៍​មក​នេះ​តាមរយៈការ​បញ្ចេញ​ទស្សន​របស់​លោក​។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនថ្លែងទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅសាលាឧទ្ធរណ៍ បន្ទាប់ពីបានចូលរួមសវនាការនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។ ខេមបូចា / បញ្ញា ឆព័ណ្ណ

សាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមផ្តន្ទាទោសលោក សុន ឆ័យ ពីបទបរិហារកេរ្តិ៍និងបង្កើនសំណងជំងឺចិត្តដល់១លានដុល្លារជូនCPP

សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​ពុធ​នេះ​បាន​តម្កល់​សាលក្រម​របស់​តុលាការ​ជាន់​ទាប​ដែលបាន​​រក​ឃើញពិរុទ្ធភាព​របស់លោក សុន ឆ័យ ​​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ពី​បទ​បរិហារកេរ្តិ៍​គណបក្ស​ប្រជាជន​កម្ពុជា និង​បង្គាប់​ឲ្យ​លោក​​សង​ជំងឺ​ចិត្ត​ចំនួន៤ពាន់​លាន​រៀល (១លាន​ដុល្លារ) គឺ​កើន​មួយ​ភាគ​បី​នៃ​អ្វី​ដែលតុលាការ​ជាន់​ទាប​បាន​បង្គាប់​។
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន កំពុងសំឡឹងមើលខណៈសមាជិករដ្ឋសភាអនុម័តលើការកែប្រែមាត្រាមួយចំនួនក្នុងរដ្ឋធម្មនុញ្ញដែលបានស្នើឡើងដោយគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

រដ្ឋសភាបានអនុម័តសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញដ៏ចម្រូងចម្រាស ដែលស្នើឡើងដោយ CPP

រដ្ឋសភាកាលពីថ្ងៃព្រហស្បតិ៍បានអនុម័តលើវិសោធនកម្មមាត្រាចំនួនប្រាំបីនៃរដ្ឋធម្មនុញ្ញដែលការកែប្រែនេះត្រូវបានជំទាស់យ៉ាងខ្លាំងដោយគណបក្សប្រឆាំង និងក្រុមសង្គមស៊ីវិល។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនថ្លែងក្នុងពេលឃោសនាបោះឆ្នោតឃុំសង្កាត់នារាជធានីភ្នំពេញនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

គណបក្សប្រជាជនកម្ពុជាប្តឹងមេដឹកនាំបក្សប្រឆាំង បន្ទាប់ពីរិះគន់ដំណើរការបោះឆ្នោតឃុំសង្កាត់

គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចបានប្តឹង លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ទៅតុលាការក្រុងភ្នំពេញ បន្ទាប់ពីលោកបានរិះគន់ការបោះឆ្នោតឃុំសង្កាត់តាមប្រព័ន្ធផ្សព្វផ្សាយថា មិនសេរី និងមិនយុត្តិធម៌។

ព័ត៌មានថ្មី

អត្ថបទពេញនិយម