របាយការណ៍ ៖ ការរំលោភសិទ្ធិមនុស្ស ការកាប់បំផ្លាញព្រៃឈើត្រូវបានរកឃើញនៅក្នុងការរុករករ៉ែមាសនៅកម្ពុជា អំឡុងពេលជាង២០ឆ្នាំនេះ
របាយការណ៍មួយដែលចេញផ្សាយកាលពីពេលថ្មីៗនេះដោយអង្គការ សមធម៌កម្ពុជា (Equitable Cambodia) បានលាតត្រដាងពីការជាប់ពាក់ព័ន្ធរបស់ឧស្សាហកម្មជីករករ៉ែមាសជាលក្ខណៈពាណិជ្ជកម្មនៅក្នុងការកាប់បំផ្លាញព្រៃឈើ ការរំលោភសិទ្ធិមនុស្ស ការទន្ទ្រាននិងចាប់យកដីធ្លីនៃតំបន់ព្រៃប្រពៃណីរបស់ជនជាតិដើមភាគតិច ។