សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: NOCC

កីឡាការិនី គង់ម៉ូណា ជេស៊ីកា បានក្លេទៅលើដៃគូ ក្នុងអំឡុងពេលហ្វឹកហាត់ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា/ ស៊ា បញ្ញា)

ក្រុម​កីឡា​ហាប់គីដូកម្ពុជា បានលះបង់គ្រប់​យ៉ាង ទម្រាំ​​​មានឱកាស​ប្រកួតអន្តរជាតិ​លើកដំបូង ​ក្រោយ​រង់ចាំ​ច្រើនទសវត្សរ៍

ស្ថិត​ក្នុងឯកសណ្ឋានកីឡាពណ៌ស និងពណ៌ខ្មៅ ដែល​ចងរឹត​ដោយ​ខ្សែ​ក្រវាត់ចម្រុះពណ៌​បញ្ជាក់ពី​កម្រិត​ជំនាញរៀងៗ​ខ្លួន​នោះ កីឡាករ កីឡាការិនី​ហាប់គីដូកម្ពុជា​ចំនួន​១៩​នាក់ បាននឹង​កំពុង​​ប្រឹងប្រែង​ហ្វឹក​ហាត់ និង​ប្រកួតសមគ្នាជាប្រចាំ​​ក្នុង​សាល​ប្រក់​ស័ង្កសី​មួយ ស្ថិតនៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដើម្បី​ត្រៀម​ខ្លួន​ចូលរួមការ​ប្រកួត នៅ​លើ​ឆាក​​​អន្តរជាតិ ដែល​ត្រូវ​ធ្វើ​នៅ​ប្រទេស​ថៃ នា​ខែសីហា​ខាង​មុខ​នេះ។
ក្រុមកីឡាករកីឡាការិនីMMAកម្ពុជា ដែលត្រូវចូលរួមការប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី ឆ្នាំ២០២៤ នៅខែកក្កដាខាងមុខ។ រូបថតនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា/ ស៊ា បញ្ញា)

កីឡាករកីឡាការិនីខ្មែរប្តេជ្ញាចិត្តប្រជែង​យកមេដាយ ពេលកម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី

ទោះមានសមត្ថភាព អាច​​ដណ្តើម​បាន​មេដាយ​ពីការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​លើ​ទឹក​ដី​ខ្លួនឯង ប៉ុន្តែ​កីឡាការិនីគុនខ្មែរ ទួន ស្រីពីន និង​កីឡាការិនី​បញ្ចស៊ីឡាត់ វឿន វ៉ាន់នីតា បានសម្រេច​ចិត្ត​​​ចូលរួម​ការ​ប្រកួត​កីឡាយុទ្ធគុនចម្រុះជ្រើសរើសជើងឯក​អាស៊ី លើក​ទី​២ ឆ្នាំ​២០២៤ (2nd Asian Mixed Martial Arts Championship) ដែលកម្ពុជា​ត្រូវ​ធ្វើ​ម្ចាស់​ផ្ទះជា​លើក​​ដំបូង​ បើទោះបីជាអ្នកទាំង​២ដឹង​ថា ការចូលប្រលោក​ក្នុងជំនាញ​ថ្មី​នេះ អាច​មានគ្រោះ​ថ្នាក់ ឬ​មានរបួស​។

ព័ត៌មានថ្មី

អត្ថបទពេញនិយម