សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

Tag: OCIC

ប្រជាពលរដ្ឋនៅក្បែរព្រលានយន្តហោះភ្នំពេញថ្មី ប្រមូលផ្តុំគ្នាឲ្យពន្លឿនការដោះស្រាយសំណងដីធ្លី កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។ (រូបភាពផ្តល់ឲ្យ)

ប្រជាពលរដ្ឋនៅក្បែរ​ព្រលានយន្តហោះភ្នំពេញថ្មី ស្នើឲ្យអាជ្ញាធរ​ពន្លឿនការ​​ដោះស្រាយ​សំណង​សម្រាប់ដីរបស់ពួកគាត់

ប្រជាពលរដ្ឋប្រមាណ៨០នាក់ បានប្រមូលផ្តុំគ្នាកាលពីថ្ងៃអាទិត្យ នៅក្បែរ​ទីតាំង​ដី ដែលត្រូវបានរៀប​ចំ​ទុក​សម្រាប់គម្រោង​សាងសង់​អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅថ្មី ដែលបច្ចុប្បន្នកំពុងដំណើរ​ការ​សាងសង់ ដោយពួកគាត់​​អំពាវនាវឱ្យអាជ្ញាធរពន្លឿនដំណើរការដោះស្រាយ នេះបើយោងតាមការ​លើក​ឡើង​របស់​តំណាងសហគមន៍។
ប្រឡាយទឹកទទឹង២ម៉ែត្រដែលជីកដោយក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីកាលពីឆ្នាំ២០២១ ដែលកាត់ផ្ដាច់ផ្លូវចេញចូលរបស់កសិករទៅក្នុងដីស្រែចម្ការរបស់ពួកគេ ។ រូបថតនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ (ខេមបូចា / ផុន សុទ្ធីរ័ត្ន)

កសិករ​ខេត្តតាកែវ​អាក់អន់ចិត្ត​នឹង​សំណងថ្លៃដី១ដុល្លារក្នុង១ម៉ែត្រការ៉េ​ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍ព្រលានយន្តហោះថ្មី

កសិករជិត ១០០នាក់​នៅក្នុងស្រុក​បាទី ដែលដីរបស់ពួកគាត់​ត្រូវបាន​យកទុកសម្រាប់ការអភិវឌ្ឍ​គម្រោង​ព្រលាន​យន្តហោះ​អន្តរជាតិ​តេជោ តាខ្មៅ ដែលមានតម្លៃ​ ១,៥ពាន់លានដុល្លារ កំពុងនាំគ្នា​អំពាវនាវ​ដល់​រដ្ឋាភិបាលថ្មី​ដើម្បីរក​ដំណោះស្រាយ​ចំពោះការបាត់បង់មុខរបរ​ចិញ្ចឹមជីវិត ​បន្ទាប់ពី​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC) របស់​មហាសេដ្ឋី​ ពុង ឃាវសែ បានជីកប្រឡាយធ្វើព្រំដី ។ ពួកគេ​អះអាងថា ការស្វែងរក​ដំណោះស្រាយ​ពី​អាជ្ញាធរ​មូលដ្ឋាន​ចំពោះបញ្ហា​នេះដែល​បានអូសបន្លាយពេល​អស់​ពីរឆ្នាំ គឺពុំមានប្រសិទ្ធភាពឡើយ ។ ​
អាជ្ញាធរខេត្តកណ្តាលបានវាស់វែងផ្ទះប្រជាពលរដ្ឋ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ដែលជាផ្នែកមួយនៃការស្ទង់មតិ ដើម្បីផ្តល់សំណងដល់ពួកគាត់សម្រាប់គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះ ដែលមានការតវ៉ាពីប្រជាពលរដ្ឋជាច្រើន។ (រូបភាពផ្តល់ឲ្យ)

ក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះក្នុងខេត្តកណ្តាលចាប់ផ្តើមចរចាដោយផ្ទាល់ជាមួយគ្រួសារដែលទាមទារសំណងប្រសើរជាងមុន

គ្រួសារប្រជា​ពលរដ្ឋ​ដែលប្រឈមនឹងការបណ្តេញចេញ ដើម្បីបើក​ផ្លូវសម្រាប់គម្រោង​អភិវឌ្ឍ​ន៍ព្រលានយន្តហោះថ្មី តម្លៃ ១,៥​ ពាន់លានដុល្លារ ក្នុងខេត្តកណ្តាល នៅ​តែមិនសុខចិត្ត​​ចំពោះ​​សំណងផ្តល់​​ដោយ​ក្រុម​ហ៊ុន​អភិវឌ្ឍន៍គម្រោងនេះ។ ក្នុង​សប្តាហ៍​នេះ ក្រុមហ៊ុន​បាន​ចាប់​ផ្តើម​ចរចា​ដោយ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​ជាង៦០ គ្រួសារ​ដែល​នៅ​តែ​បដិសេធ​មិន​ទទួល​យក​សំណង​។
ប្រជាពលរដ្ឋកំពុងរស់នៅតាមបណ្ដោយប្រឡាយ «៩៤» ក្នុងឃុំកណ្ដោក ព្រួយបារម្ភពីការបណ្ដេញចេញទាក់ទងនឹងគម្រោងអាកាសយានដ្ឋានអន្តរជាតិថ្មី។ រូបថតថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

ប្រជាពលរដ្ឋជាច្រើនគ្រួសារស្វែងរកការបញ្ជាក់បន្ថែមក្រោយឮដំណឹងថាត្រូវឲ្យដូរលំនៅដ្ឋានពាក់ព័ន្ធនឹងគម្រោងព្រលានយន្តហោះថ្មី

ប្រ​ជា​ពល​រដ្ឋ​ប្រមាណ ២០០​នាក់​ដែល​កំពុង​រស់​នៅ​ក្នុង​ស្រុក​កណ្ដាល​ស្ទឹង និង​ក្រុង​តាខ្មៅ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​សាលាខេត្ត​កណ្ដាល​កាល​ពី​ថ្ងៃអង្គារ ដើម្បី​ទាម​ទារ​រក​ការ​បញ្ជាក់​ថា​តើ​ពួកគាត់​ត្រូវ​ស្ថិត​ក្នុង​ក្រុម​ដែល​ត្រូវ​បណ្ដេញ​ចេញ​ជាមួយ​នឹង​មនុស្ស​រាប់​ពាន់​នាក់​ទៀត​ឬ​យ៉ាងណា ទាក់​ទង​នឹង​គម្រោង​ព្រលានយន្តហោះថ្មី។
អ្នកបើកបរម៉ូតូឆ្លងកាត់មុខសាលាដំបូងខេត្តកណ្តាលកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២។ ខេមបូចា / ព្រីង សំរាំង

តុលាការខេត្តកណ្តាលសម្រេចឲ្យអ្នកតវ៉ាគម្រោងព្រលានយន្តហោះថ្មី៩នាក់រួចផុតពីបទចោទ

សាលា​ដំបូង​ខេត្ត​កណ្តាល​កាល​ពី​ថ្ងៃ​អង្គារ​បាន​រកឃើញថា ​អ្នក​ភូមិ​​៩​នាក់​គ្មាន​ពិរុទ្ធទេ ​បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​មុន ​ជុំវិញ​ការ​តវ៉ា​ប្រឆាំង​នឹង​គម្រោងសាងសង់​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី​មួយ​ ដែល​នឹង​បង្ខំ​ពួក​គេ​និង​ក្រុម​គ្រួសារ​ឲ្យ​ផ្លាស់​ប្តូរ​ទីលំនៅ។
អ្នកភូមិបោះតង់ ដើម្បីបិទផ្លូវឆ្ពោះទៅការដ្ឋានសាងសង់ព្រលានយន្តហោះថ្មី។ គម្រោងអភិវឌ្ឍន៍នេះបានជាប់គាំងក្នុងជម្លោះជាមួយអ្នកភូមិនៅស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញាឆព័ណ្ណ

មនុស្សរាប់រយនាក់បិទផ្លូវទៅកាន់ព្រលានយន្តហោះថ្មី បន្ទាប់ពីក្រុមហ៊ុនឈូសឆាយដំណាំស្រូវរបស់ពួកគាត់

ប្រជាពលរដ្ឋប្រមាណ២០០នាក់ ដែលរងផលប៉ះពាល់ដោយសារគម្រោងព្រលាន យន្តហោះធំមួយនៅខេត្តកណ្តាលបានតវ៉ាប្រឆាំងនឹងការធ្វើឲ្យខូចខាតដំណាំស្រូវរបស់ពួកគាត់ដែលបង្កឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍ ដោយពួកគាត់បិទផ្លូវទៅកាន់ ទីតាំងរបស់គម្រោងនេះ នៅស្រុកកណ្តាលស្ទឹងចាប់តាំងពីថ្ងៃសុក្រមក។ ប្រជាពលរដ្ឋបាននិយាយថា ត្រាក់ទ័រ២គ្រឿង រថយន្តពន្លត់អគ្គិភ័យ៣គ្រឿង ប៉ូលីស និងសន្តិសុខរាប់សិបនាក់របស់​ក្រុម​ហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ត្រូវបានបញ្ជូនទៅទីតាំងដី​ដែល​មិនទាន់ដោះស្រាយរវាង​ក្រុម​ហ៊ុន​ និង​ប្រជាជន ដោយបាន​ធ្វើ​សកម្ម​ភាព​ឈូសឆាយ និង​បំផ្លាញ​ដំណាំស្រូវ​របស់ប្រជាជន​អស់ ជាង ​១ហិចតាកាលពីថ្ងៃសុក្រ។ ក្រុមហ៊ុន ដែលកំពុងទទួលខុសត្រូវលើគម្រោងដែលមានទឹក ប្រាក់១,៥ពាន់ លានដុល្លារ ​ជា​ រួមគ្នាជាមួយលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល របស់រដ្ឋរង…

ព័ត៌មានថ្មី

អត្ថបទពេញនិយម