អង្គការឃ្លាំមើលសិទ្ធិមនុស្សព្រួយបារម្ភពីសិទ្ធិឯកជនភាពជុំវិញប្រព័ន្ធ QR Code ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ដែលមានមូលដ្ឋាននៅក្រុងញូវយ៉ក បាននិយាយថា ប្រព័ន្ធតាមដានឌីជីថល «បញ្ឈប់ជំងឺកូវីដ១៩ QR Code » របស់រដ្ឋាភិបាលកម្ពុជា «បង្កឲ្យមានការព្រួយបារម្ភធ្ងន់ធ្ងរពីឯកជនភាព និងសិទ្ធិមនុស្សដទៃទៀត»។ អង្គការនេះបានជំរុញឲ្យមានការប្រើប្រាស់នូវវិធានការមិនសូវប៉ះពាល់ដល់ឯកជនភាពផ្សេងទៀត ស្របពេលកម្ពុជាកំពុងទប់ស្កាត់រលកថ្មីនៃការឆ្លងជំងឺកូវីដ១៩។