សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

កងទ័ពកម្ពុជា និងកងទ័ពថៃ បានវាយប្រហារគ្នានៅតាមបណ្តោយព្រំដែនក្នុងខេត្តឧត្តរមានជ័យ និងព្រះវិហារ Updated

កងទ័ពកម្ពុជាដាក់ពង្រាយនៅប្រាសាទព្រះវិហារ ចំពេលមានការប៉ះទង្គិចជាមួយប្រទេសថៃ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០០៨។ (ខេមបូចា/ ព្រីង សំរាំង)
កងទ័ពកម្ពុជាដាក់ពង្រាយនៅប្រាសាទព្រះវិហារ ចំពេលមានការប៉ះទង្គិចជាមួយប្រទេសថៃ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០០៨។ (ខេមបូចា/ ព្រីង សំរាំង)

កងទ័ព​កម្ពុជា និង​ថៃ​បាន​ផ្ទុះ​អាវុធ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី២៤ ខែកក្កដា ក្បែរ​តំបន់​ជម្លោះតាមបណ្ដោយព្រំដែនក្នុង​ឧត្តរមានជ័យ និងព្រះវិហារ បន្ទាប់ប្រទេសទាំងពីរបានទម្លាក់កម្រិតទំនាក់ទំនងការទូត ដោយសារទាហានថៃដើរជាន់គ្រាប់មីនបណ្តាលឱ្យរងរបួសក្នុង​រយៈពេលប៉ុន្មាន​ថ្ងៃកន្លងមកនេះ។ យោងតាមមេដឹកនាំជាន់ខ្ពស់នៃកម្ពុជា។

ការប៉ះទង្គិចគ្នានេះកើតឡើងចំពេលដែលភាពតានតឹងថ្មីបានកើនឡើងនៅក្នុងជម្លោះព្រំដែន – ឯកអគ្គរដ្ឋទូតត្រូវបានកោះហៅឱ្យត្រឡប់មកវិញ ទំនាក់ទំនងការទូតត្រូវបានទម្លាក់កម្រិតទំនាក់ទំនង ដោយសារទាហានថៃដើរជាន់គ្រាប់មីនបណ្តាលឱ្យរងរបួសក្នុង​រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

ក្នុង​សេចក្តី​ថ្លែងការណ៍ យោធា​ថៃ​បាន​អះអាង​ថា ទាហាន​កម្ពុជា​បាន​បាញ់​ប្រហារ​នៅ​តំបន់​ក្បែរ​ប្រាសាទ​តាមាន់ធំ ដែល​មាន​ជម្លោះ​​នៅ​តាម​ព្រំដែន​រួម​​ក្នុង​ខេត្ត​ឧត្តរមានជ័យ។ ប៉ន្តែអាជ្ញាធរ​កម្ពុជា​បាន​និយាយ​ថា ​ទាហាន​ថៃ​ដែល​បាន​ចាប់​ផ្តើម​ការ​វាយ​ប្រហារមុន ហើយ​ឥឡូវ​នេះ​វា​បាន​រាលដាល​ដល់​ភ្នំ​កំបោរ ក្នុង​ខេត្ត​ព្រះវិហារ។

យោងតាមសារព័ត៌មានក្នុងស្រុកថៃ កងទ័ពកម្ពុជាបានចោទប្រកាន់ថា បានបាញ់ផ្លោងកាំភ្លើងធំនៅជិតប្រាសាទតាមាន់ធំ អមដោយអាវុធធុនតូច។

កាសែត រ៉យទ័រ បានរាយការណ៍ថា ទាហានថៃពីរនាក់បានរងរបួស។

នៅម៉ោង១១ និង១៥នាទីព្រឹក៖ ទាហានកម្ពុជា និងថៃនៅតែបន្តវាយប្រហារគ្នានៅខេត្តឧត្តរមានជ័យ និងព្រះវិហារ។ យោងតាមអ្នកនាំពាក្យទាំងពីរខេត្ត។

នៅម៉ោង១១ និង១៥នាទីព្រឹក៖ ថៃបានពង្រាយយន្តហោះចម្បាំង F-16 ចំនួន ៦ គ្រឿង អំឡុងការប៉ះទង្គិចកាលពីថ្ងៃព្រហស្បតិ៍ជាមួយកងកម្លាំងកម្ពុជានៅតាមព្រំដែន នេះបើយោងតាមសារព័ត៌មានក្នុងស្រុកថៃ។

ការប៉ះទង្គិចគ្នាជាច្រើនកន្លែងបានកើតឡើង បន្ទាប់ពីរលកថ្មីនៃការកើនឡើងនៅក្នុងជម្លោះព្រំដែន រួមទាំងការបែកបាក់ផ្នែកការទូត បន្ទាប់ពីប្រទេសថៃបានកោះហៅឯកអគ្គរដ្ឋទូត និងបុគ្គលិករបស់ខ្លួនជាឯកតោភាគីកាលពីល្ងាចថ្ងៃពុធ។ កម្ពុជា​បាន​ឆ្លើយតបយ៉ាងទន់ភ្លន់​ ហើយប្រទេស​ទាំងពីរ​បាន​ទម្លាក់ទំនាក់ទំនង​ការទូត។

ប្រទេសទាំងពីរគឺជាប្រទេសហត្ថលេខីនៃអនុសញ្ញាអូតាវ៉ាដែលហាមឃាត់ការប្រើប្រាស់មីនប្រឆាំងមនុស្ស។

បន្ទាប់​ពី​មាន​អរិភាព​បាន​ផ្ទុះ​ឡើង អតីត​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដ៏​មាន​ឥទ្ធិពល​បាន​អំពាវនាវ​ដល់​សាធារណជន​ឲ្យ​ជឿជាក់​លើ​រដ្ឋាភិបាល និង​កងកម្លាំង​ប្រដាប់​អាវុធ។ កូន​ប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បច្ចុប្បន្ន​ក៏​បាន​លើក​ឡើង​អំពី​ស្ថានភាព​នេះ​ដែរ។

លោក​ថ្លែង​ថា​៖ «​កម្ពុជា​តែងតែ​រក្សា​ជំហរ​នៃ​ការ​ដោះស្រាយ​ដោយ​សន្តិវិធី​។ ប៉ុន្តែ​ក្នុង​ករណី​នេះ យើង​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ការ​ឆ្លើយ​តប​ដោយ​កម្លាំង​ប្រដាប់​អាវុធ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ប្រដាប់​អាវុធ​នោះ​ទេ»។

លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ មានប្រសាសន៍ថា លោកត្រូវបានកាន់កាប់ដោយប្រតិបត្តិការដែលកំពុងដំណើរការ ហើយមិនអាចសុំការអត្ថាធិប្បាយបានទេ។

នៅខេត្តព្រះវិហារ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្ត លោក គឹម ច័ន្ទបញ្ញា បានរាយការណ៍ពីការប៉ះទង្គិចគ្នានៅព្រំដែននៅម៉ោងប្រហែល ៩ ព្រឹក នៅតំបន់ដែលគេស្គាល់ថា “ភ្នំខ្មោច” ក្នុងស្រុកជាំក្សាន្ត។ ពួក​គេ​មិន​បាន​បញ្ជាក់​ថា​តើ​ការ​ប្រយុទ្ធ​គ្នា​កំពុង​បន្ត​ឬ​យ៉ាង​ណា​នោះ​ទេ។

លោក ចាន់ បញ្ញា អះអាង​ថា ថៃ​ផ្ដើម​ការ​វាយ​ប្រហារ​ដោយ​ហៅ​ថា​ជា​ការ​បង្កហេតុ។

លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដានេះថា កងទ័ពថៃបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន ហើយកងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានតាមបណ្តោយព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទម្លាក់កម្រិតទំនាក់ទំនងការទូតកម្ពុជា-ថៃ ឱ្យមកនៅទាបបំផុត ត្រឹមលេខាទី២ និងដកមន្ត្រីផ្សេងទៀតទាំងអស់ ដែលបម្រើការងារនៅស្ថានទូតកម្ពុជាក្នុងទីក្រុងបាងកក ឱ្យត្រឡប់មកប្រទេសកម្ពុជាវិញ និងតម្រូវឱ្យមន្ត្រីទូតថៃ កែសម្រួលចេញពីកម្ពុជាដូចគ្នា នេះជាការឆ្លើយតបដែលថៃបានសម្រេចដូច្នេះមុន។

កម្ពុជាសម្រេចបែបនេះ ដោយសារ ប្រព័ន្ធផ្សព្វផ្សាយនានារបស់ថៃដូចជាកាសែត The Nation នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានចុះផ្សាយថា «ថៃបានសម្រេចចិត្តទម្លាក់ កម្រិតការទូតជាមួយកម្ពុជាដោយកោះហៅឯកអគ្គរាជទូតថៃពីកម្ពុជា និងបណ្តេញឯកអគ្គរាជទូតកម្ពុជាចេញពីទីក្រុងបាងកក»។

នាយករដ្ឋមន្រ្តីថៃស្តីទី Phumtham Wechayachai បានមានប្រសាសន៍នៅថ្ងៃទី២៣ ខែកក្កដាថា៖ រដ្ឋាភិបាលថាបានសម្រេចឱ្យឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ត្រឡប់ទៅកាន់ប្រទេសថៃវិញ ហើយបញ្ជូនឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃឱ្យត្រឡប់ទៅប្រទេសរបស់គាត់វិញផងដែរ​។យោងតាមការផ្សាយរបស់ Khaosod English។

លោកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃប្រទេសកម្ពុជា នៅយប់ថ្ងៃទី២៣ ខែកក្កដា បានថ្លែងថា ក្រសួងការពារជាតិ បានប្រកាសច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការផ្ទុះគ្រាប់មីន នៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម