រដ្ឋសភា នៅព្រឹកថ្ងៃទី២៥ ខែសីហា បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់សញ្ជាតិ ដែលអនុញ្ញាតឱ្យមានការដកសញ្ជាតិលើពលរដ្ឋខ្មែរណាដែលរកឃើញថាក្បត់ជាតិគប់គិតជាមួយបរទេស ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ប្រយោជន៍ជាតិ។
គួររំលឹកថា នៅថ្ងៃទី១១ ខែកក្កដា រដ្ឋសភា បានអនុម័តលើសេចក្តីស្នើច្បាប់ស្តីពីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលបើកផ្លូវឲ្យមានការដកសញ្ជាតិលើពលរដ្ឋខ្មែរណាដែលរកឃើញថាក្បត់ជាតិគប់គិតជាមួយបរទេស ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ប្រយោជន៍ជាតិ ខណៈមានការរិះគន់ថា ការធ្វើវិសោធនកម្មនេះនឹងអាចប្រើសម្រាប់បំបិទមាត់អ្នកប្រឆាំង។
ការរៀបចំឱ្យមានការធ្វើវិសោធនកម្មនេះ គឺក្រោយការអំពាវនាវរបស់ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ដោយលោកស្នើឱ្យមានការកែប្រែរដ្ឋធម្មនុញ្ញដើម្បីដកសញ្ជាតិពលរដ្ឋកម្ពុជាណា «ដែលគប់គិតជាមួយបរទេសបំផ្លាញប្រយោជន៍ប្រទេសយើង»។










