សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ប្រជាពលរដ្ឋ​ភូមិ​ត្រពាំងថ្លឹង ៤ ទាមទារ​ឱ្យ​បញ្ឈប់​​ការ​សាងសង់​ឋានីយបូមទឹក​

ប្រជាពលរដ្ឋ​ភូមិ​ត្រពាំងថ្លឹង ៤ បាន​តវ៉ា​នៅ​ព្រឹក​ថ្ងៃទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ដោយ​ពួក​គាត់​ទាមទារ​ឱ្យ​បញ្ឈប់​ការ​សាងសង់​ឋានីយបូមរំដោះ​ទឹក លើ​ផ្លូវ​ក្បែរ​លំនៅ​របស់​ពួក​គាត់ នៅចំណុចផ្លូវលេខ១៩ ជាប់ប្រឡាយ ទួលពង្រ ស្ថិតក្នុង​ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្រុម​ប្រជាពលរដ្ឋ​ដែល​តវ៉ា​បញ្ជាក់​ថា ពួក​គាត់​ទាំងអស់គ្នា​មិន​ជំទាស់​នឹង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​រំដោះ​ទឹក​នេះ​ទេ ព្រោះ​ជា​ការ​គិត​គូរ​របស់​អាជ្ញាធររដ្ឋាភិបាល ក្នុង​ការ​ជួយ​រំដោះ​គ្រោះជំនន់​ទឹកភ្លៀង ដែល​តែងតែ​ជន់លិចផ្ទះសម្បែង​ ភូមិដ្ឋាន​របស់​ពួកគាត់​នៅ​រៀងរាល់​រដូវវស្សាប៉ុន្មាន​ឆ្នាំ​ជាប់​ៗ​គ្នា​មក​ហើយ ។

ទោះយ៉ាង​ណា​ក្ដី ក្រុម​ប្រជា​ពលរដ្ឋ​ដែល​តវ៉ា គ្រាន់តែ​ស្នើ​សុំឱ្យ​មាន​ការ​ពិចារណា កំណត់​ទីតាំង​ឋានីយ​ឱ្យ​បាន​សមរម្យ ដែល​ពុំ​គួរ​នឹង​ដាក់​នៅ​លើផ្លូវ​ក្បែរ​លំនៅ​រប​ស់​ពួក​គាត់​សោះ​ឡើយ ។

បន្ទាប់​​ការ​ជជែក​គ្នា​មួយ​សន្ទុះ​ធំរវាង​ក្រុម​អ្នក​តវ៉ា និង​អ្នកម៉ៅការ​សាងសង់ ​ដោយ​មាន​ការ​សម្រមសម្រួលពី​សំណាក់​មន្ត្រី​តំណាង​សាលាខណ្ឌ​ពោធិ៍សែនជ័យ​ផង ភាគី​ទាំងអស់​បាន​ឯកភាព​ថា​នឹង​ជួបពិភាក្សា​គ្នា​ជា​ថ្មី នៅ​សប្ដាហ៍​ក្រោយ ៕

259 views
វីដេអូទាំងអស់
មិនមានវីដេអូទៀតទេ