បុគ្គលិកបោកសម្អាតមីនពីរនាក់បានស្លាប់ក្នុងឧបទ្ទវហេតុផ្ទុះមីនតោន នៅព្រឹកថ្ងៃទី១៦ ខែមករា ស្ថិតក្នុងភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ យោងតាមមជ្ឈមណ្ឌលសកម្មភាពចំចាត់មីន (CMAC) និងលិខិតរបស់អាជ្ញាធរមីនកម្ពុជា។
មន្ត្រីដោះមីនរបស់អង្គការ CMAC ទាំងពីររូបមានឈ្មោះ ពៅ នេពីន និងឈ្មោះ អឿន ចាន់ដារ៉ា បានស្លាប់នៅនឹងកន្លែងកើតហេតុក្នុងហេតុការណ៍ផ្ទុះមីនតោន ក្នុងពេលកំពុងបំពេញប្រតិបត្តិការរាវរកមីនក្នុងចម្ការមីន ដែលបានកើតឡើងនៅវេលាម៉ោង ៧ និង ៤៥នាទីព្រឹកថ្ងៃទី១៦ ខែមករា នៅឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលអតីតតំបន់សមរភូមិចាស់រវាងទាហានរដ្ឋាភិបាល និងទាហានខ្មែរក្រហម។
សេចក្តីប្រកាសព័ត៌មានរបស់អង្គភាពCMAC បានលើកឡើងថា នេះជាការបាត់បង់មន្រ្តីជំនាញដែលបានចូលរួមលះបង់ក្នុងបុព្វហេតុសុខសន្ដិភាព សុវត្ថិភាព និងការអភិវឌ្ឍរបស់ប្រជាជននិងប្រទេសជាតិ។
ក្នុងសេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា៖ «យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវសេចក្ដីសោកសង្រេងជាមួយក្រុមគ្រួសារសពចំពោះការបាត់បង់កូន បង ប្អូន ជាទីស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ ជាពិសេសការបាត់បង់អ្នកឯកទេសបោសសម្អាតមីន ដែលបានខិតខំបំពេញភារកិច្ចយ៉ាងអង់អាចក្លាហាន និងមានការគោរពអនុវត្តន៍វិន័យប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ប្រយោជន៍ដើម្បីបម្រើបុព្វហេតុមនុស្សធម៌ក្នុងការរុករកនិងកម្ទេចចោលគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមចេញពីទឹកដីនៃព្រះរាជាណាចក្រដ៏បវរនេះ»។
លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានផ្ញើសារលិខិតរំលែកមរណទុក្ខផ្ញើជូនក្រុមគ្រួសារនៃសពអ្នកបោសសម្អាតមីនដែលបានពលីក្នុងប្រតិបត្តិការបោសសម្អាតមីននេះ។
លោក លី ធុជ ថ្លែងក្នុងលិខិតរំលែកមរណទុក្ខថា៖ «ការបាត់បង់ លោក អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន ជាការបាត់បង់វីរជនដោះមីនដ៏អង់អាចក្លាហាន ដែលតែងតែលះបង់ដើម្បីសុខសុវត្ថិភាពរបស់ប្រជាជនមូលដ្ឋាន»។
យោងតាម«កិច្ចប្រជុំកំពូលសៀមរាប-អង្គរ លើពិភពលោកគ្មានមីន» ឬសន្និសីទពិនិត្យលើកទី៥សម្រាប់អនុសញ្ញាអូតាវ៉ាដែលមានរយៈមួយអាទិត្យ នៅខេត្តសៀមរាប កាលពីចុងខែវិច្ឆិកាឆ្នាំមុន បានលើកឡើងថា ទោះបីជាមានការវិវឌ្ឍគួរឱ្យកត់សម្គាល់ក៏ដោយ ក៏ប្រទេសកម្ពុជានៅតែជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានមីនច្រើនបំផុតក្នុងពិភពលោក ដោយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះរាប់លានបានសម្លាប់មនុស្សជាង ៦០ ០០០នាក់ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ និងបានរួមចំណែកដល់អត្រាពិការភាពខ្ពស់បំផុតក្នុងមនុស្សម្នាក់នៅទូទាំងពិភពលោក។
គ្រាប់មីន និងបទប្បញ្ញត្តិដែលបានបន្សល់ទុកពីសង្គ្រាមស៊ីវិលរយៈពេលជាច្រើនទស្សវត្សរ៍របស់ប្រទេស និងការផ្ទុះឡើងពីសង្គ្រាមអាមេរិក និងវៀតណាមបន្តបង្កគ្រោះថ្នាក់ដល់មនុស្សប្រហែល៥០នាក់ជារៀងរាល់ឆ្នាំ។
ខណៈពេលនេះជាការធ្លាក់ចុះយ៉ាងខ្លាំងពីចំនួនអ្នកស្លាប់ និងរបួសជិត១០០នាក់ក្នុងមួយឆ្នាំ នៅទសវត្សរ៍ឆ្នាំ២០១០ គ្រោះថ្នាក់នៅតែបន្តកើតមាន ជាពិសេសសម្រាប់កសិករ និងសហគមន៍ជនបទនៅខេត្តភាគខាងលិច។ បើយោងតាមអាជ្ញាធរមីនកម្ពុជា ឬ CMAA ផ្ទៃដីជាង៥៣០គីឡូម៉ែត្រការ៉េ នៅតែមិនទាន់ច្បាស់នៅឡើយ។
ក្នុងនាមជាប្រទេសហត្ថលេខីទីមួយនៃសន្ធិសញ្ញាហាមប្រាមមីន កម្ពុជាបានក្លាយជាប្រទេសឈានមុខគេក្នុងកិច្ចខិតខំប្រឹងប្រែងដោះមីនយ៉ាងឆាប់រហ័ស ដោយបានបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះបានជាង៤លានគ្រាប់ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ ដោយមានជំនួយពីអង្គការក្រៅរដ្ឋាភិបាល៕