សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

​មន្ត្រី​សង្គម​ស៊ីវិល​និង​មន្ត្រី​​ជំនាញ​ថា​ការ​ដុត​ជញ្ជ្រាំង​ស្រូវធ្វើ​ឱ្យ​​ខូច​គុណភាពដីស្រែ​និងប៉ះពាល់​​ដល់​បរិស្ថាន

មន្ត្រី​សង្គម​ស៊ីវិល​ដែល​តាម​ដាន​ការ​អភិវឌ្ឍ​សង្គម ​និង​មន្ត្រី​​ជំនាញផ្នែក​កសិកម្ម​ថ្លែង​ថា ការ​ដែល​ប្រជាកសិករ​ខ្មែរ​នៅ​តែ​បន្ត​ទម្លាប់​ដុត​ជញ្ជ្រាំង​ស្រូវ​ចោល​នៅ​ក្នុង​ស្រែ​របស់​ខ្លួន បណ្ដាល​ឱ្យ​​ប៉ះពាល់​ច្រើន​ណាស់​ទាំង​ចំពោះ​​​គុណភាព​ដី និង​​បរិស្ថាន ។

​មន្ត្រី​សង្គម​ស៊ីវិល​និង​អ្នក​ជំនាញ​ស្នើ​ឱ្យ​ប្រជាកសិករ​រក្សា​ទុក​ជញ្ជ្រាំង​នៅ​ក្នុង​ស្រែ​ដោយ​ធ្វើ​ការ​ភ្ជួរ​លុប ព្រោះ​ជញ្ជ្រាំង​អាច​ជួយ​ចិញ្ចឹម​ពពួក​បាក់តេរី​ដែលជា​​មីក្រូ​សារពាង្គកាយ​នៅ​ក្នុង​ដី បង្កើត​បាន​ជា​មមោក ធ្វើ​ឱ្យ​ដី​ធូរ បង្កើន​​ការ​ស្រូប​ទឹក​និង​ជីបាន​ល្អ ។

ក្រុម​មន្ត្រី​ទទូច​ឱ្យ​ប្រជាកសិករ​បោះបង់​ចោល​នូវ​ទម្លាប់​ក្នុង​​ការ​ដុត​ជញ្ជ្រាំង​ស្រូវ​ចោលនៅ​ក្នុង​ស្រែ​តទៅ​ទៀត និង​អំពាវនាវ​សូម​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើការ​អប់រំ​ណែនាំ​បន្ថែម ដោយ​ពួកគាត់​​ប្រៀបធៀប​ការ​ដុត​ជញ្ជ្រាំង​ទៅ​នឹង​ការ​ដុត​លុយ​ចោលយ៉ាង​ដូច្នោះដែរ ។​

វីដេអូទាំងអស់
មិនមានវីដេអូទៀតទេ