ដោយសារតែឪពុកម្តាយរបស់ កុមារី សំ សោភា បានលែងលះគ្នា ដូច្នេះសោភាត្រូវរស់នៅជាមួយជីដូន និងជីតារបស់នាង ហើយនាងត្រូវបានចិញ្ចឹមបីបាច់ពីពួកគាត់បានយ៉ាងកក់ក្តៅ។
សោភាមើលឃើញថា មានតែការសិក្សាទេ ទើបធ្វើឲ្យនាងទទួលបានអនាគតល្អប្រសើរ ដូចនេះ មិនថារៀនភាសាខ្មែរ ភាសាអង់គ្លេស ឬរបាំខ្មែរ កុមារីម្នាក់នេះតែងតែខិតខំប្រឹងប្រែងឱ្យបានល្អបំផុត។
ទោះបីជានាងត្រូវបាន មិត្តរួមថ្នាក់របស់នាងមាក់ងាយយ៉ាងណាក៏ដោយ ក៏សោភាមិនបានបោះបង់អ្វីដែលជាក្តីស្រម៉ៃនោះទេ។ វាប្រៀបបានទៅនឹងមូលដ្ឋានគ្រឹះនៃរបាំខ្មែរ ដែលចាប់ផ្តើមពីគ្រាប់ពូជ ដុះចេញជាពន្លកដែលត្រូវការមើលថែទាំដើម្បីមានការរីកលូតលាស់ល្អប្រសើរ។


