សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ឪពុកម្តាយតារាចម្រៀងរ៉េបរំឭកពីទេពកោសល្យកូនប្រុសរបស់ខ្លួន និងស្នើឲ្យតុលាការដោះលែង

អំឡុងឆ្នាំ២០១៩ និង២០២០ យុវជនវ័យ២០ឆ្នាំនៅក្នុងខេត្តសៀមរាបចំនួន៣នាក់ ដែលមានទេពកោសល្យខាងចម្រៀងរ៉េប និងបានច្រៀងរិះគន់ភាពខ្វះចន្លោះនៅក្នុងសង្គមកម្ពុជា ត្រូវបានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ជាបន្តបន្ទាប់។ យុជនពីរនាក់ត្រូវបានចាប់ខ្លួន និងឃុំខ្លួន និងម្នាក់ទៀតត្រូវបានរងការគំរាមចាប់ខ្លួន ហើយក្រោយមកបានផ្អាកច្រៀងបែបរិះគន់។

ក្នុងចំណោមយុវជនទាំង៣នាក់នោះ យុវជនគា សុគន្ធ ដែលចេះច្រៀង និង តែងនិពន្ធតាំងពីនៅជាកុមាររើសសំរាមនោះ ត្រូវតុលាការសម្រេចផ្តន្ទាទោស១៨ខែពីបទញុះញង់។

ករណីនេះ ឪពុកម្តាយសុគុន្ធ រួមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត អះអាងថា សុគន្ធ មិនបានប្រព្រឹត្តិកំហុសដូចការចោទប្រកាន់នោះទេទេ ហើយទាមទារឱ្យដោះលែងវិញ ដើម្បីផ្តល់យុត្តិធម៌ដល់គាត់។

សូមទស្សនាសេចក្តីរាយការណ៍ដោយលោក ព្រី នេរុ អំពី៖ «ទេពកោសល្យរបស់ គា សុគន្ធ ការកាត់ទោសរបស់គាត់ ការគាំទ្ររបស់ឪពុកម្តាយ ព្រមទាំងស្នើឲ្យដោះលែង»។

53 views