អ្នកភូមិបឹង នាំគ្នាតុបតែងខ្លួន ដើម្បីប្រារព្ធពិធីបុណ្យ ”ហែ អ្នកតាព្រីងក្អែក” ដែលធ្វើជារៀងរាល់ឆ្នាំ ក្នុងរយ:ពេលពីរថ្ងៃ គឺថ្ងៃទី៤ កើត និង៥ កើត ខែជេស្ឋ។ ចាស់ៗដំណាលតៗគ្នាថា ពិធីបុណ្យនេះ មានតាំងពីយូរលង់មក ហើយប្រារព្ធឡើងដើម្បីសុំទឹកភ្លៀង និងសុំសេចក្តីសុខចម្រើនដល់មនុស្សសត្វទាំងអស់ ដែលរស់នៅភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ រូបថតថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។ (ខេមបូចា/ព្រីង សំរាំង)
18 views